រំលែកក្តីស្រឡាញ់ជាមួយកុមារក្រីក្រអបអរបុណ្យណូអែល
- 2014-12-08 17:15:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលែកក្តីស្រឡាញ់ជាមួយកុមារក្រីក្រអបអរបុណ្យណូអែល
ចន្លោះមិនឃើញ
នាពេលថ្មីៗនេះហាងនំ Tous les Joursបានបង្កើតកម្មវិធី Shares ទៅលើ បទចម្រៀង Christmas Carol នៅលើគេហទំព័រ បណ្តាញសង្គមហ្វេកប៊ុក ដើម្បីស្វែងរកការគាំទ្រពីសំណាក់ Facebook Fans របស់ខ្លួន ក្នុងការឧបត្ថម្ភនំខេកចំនួន ៥០នំ ជូនដល់កុមារកំព្រានៅតាមបណ្តាអង្គការនានា ឲ្យពួកគាត់បានភ្លក់រសជាតិប្លែកៗ និងក៏ដើម្បីឲ្យពួកគាត់ បានរីករាយជាមុននៅថ្ងៃបុណ្យ Christmas ដែលនឹងឈានមកដល់ថ្ងៃខាងមុខនេះ សម្រាប់ការ Share បានចំនួន ៥០០០Shares។
គួរបញ្ជាក់ផងដែលថា រាល់ការ Sharesបានចំនួន ១០០ដង នោះ ហាងនំបុ័ងនេះ នឹងបរិច្ចាកនំខេកចំនួនមួយ។ គិតពីថ្ងៃទី ០១ ដល់ ថ្ងៃទី៥ ធ្នូ ២០១៤ វីដេអូ Christmas Carol ត្រូវបានយុវវ័យគាំទ្រ និងចែករំលែកពាសពេញ Facebook គឺ ១៥០០ sharesបើគិតជាចំនួននំបរិច្ចាគគឺ ១៥នំ។
ជាក់ស្តែងកាលពីចុងសប្តាហ៏មុនហាងនំនេះ បាននំាយកនំខេកចំនួន ១៥នំដូចក្តីសន្សាទៅប្រគល់ជូនអង្គការផ្ទះបាយកុមារ ដែលនំខេកទំាងអស់នេះ បានមកពីសន្ទុះនៃការគាំទ្រពី Facebook Fans លើបទចម្រៀង Christmas Carol ដោយ Shares,15០០និង Likes1592។
កម្មវិធីនេះឡើងគឺដើម្បីចង់បង្ហាញ ពីសប្បុរសធម៌មួយ គឺផ្តល់ភាពរីករាយ ជូនកុមារនៅក្នុងអង្គការ ផ្ទះបាយកុមារ។ សម្រាប់កម្មវិធីសប្បុរសធម៌នេះ ក៏ចង់ផ្សាភ្ជាប់ទំនាក់ទំនង ដល់អ្នកដែលធ្វើពាណិជ្ជកម្ម អ្នកដែលប្រកបមុខរបរទាំងអស់ មានគំនិតផ្តួចផ្តើមដើម្បីផ្សារភ្ជាប់នូវអ្វីដែលអាចជួយដល់សង្គម និងក្មេងៗ ដែលកំពុងមានបញ្ហា។ អ្វីដែលសំខាន់គឺយើងមិនដឹងថាតើអនាគតរបស់ពួកគេនិងទៅជាយ៉ាងណា។
លោកអ៊ុំ ង៉ុវ ឈីវ អ្នកគ្រប់គ្រងអង្គការផ្ទះបាយកុមារ មានប្រសាសន៍ថា ” គោលបំណងនៃការប្រមូលយកកុមារកំព្រា កុមារ អនាថា ទាំងអស់នេះមក គឺគោលដៅចុងក្រោយរបស់ខ្ញុំគឺចង់ឲ្យពួកគាត់ចេះអាន ចេះសរសេ និងសុខភាពល្អដើម្បី ឲ្យពួកគេអាចរើបម្រាស់បានពីគ្រឿងញៀន និងភាពក្រីក្របានខ្លះ”។
លោកថា កុមារកំព្រាមកពីគ្រប់ទិសទីនៅក្នុងរាជធានីភ្នំពេញ ជាង២០០នាក់ បានប្រមូលមក ឲ្យហូបបាយនៅក្នុងអង្គការផ្ទះបាយកុមារជារៀងរាល់ថ្ងៃ។ កុមារទាំងអស់ត្រូវបានប្រមូលមកពី តាមសួនច្បារ តាមភ្លើងស្តុប ក្មេងរើសសំរាម ហើយគោលបំណងដែលឲ្យគេចូលមកហូបបាយនេះគឺ ដើម្បីឲ្យពួកគេបានទទួលឥទ្ធិពលយើងទៅ ដូចជាឲ្យគេបានងូតទឹក អានសៀវភៅ បានលេងនៅក្នុងអង្គការនេះ ។ យើងក៏មានគម្រោងជំរុញឲ្យពួគេទៅរៀន និងផ្តល់ជំនួយឧបត្ថម្ភ ដូចជា សម្លៀកបំពាក់ សម្ភារៈសិក្សា និងលុយ១០០០រៀល។ កុមារដែលមានជីវភាពក្រីក្រខ្លំាង អង្គការបានផ្តល់ជាអង្ករចំនួន២០ទៅ៣០គីឡូដើម្បីសម្រួលនូវការរស់នៅប្រចាំថ្ងៃ៕
ង៉ោ ម៉េងហូង