ក្រោន​ប៉េណាល់ទី​ចាញ់​ Diamond ខណៈ​វេស្ទើន​ចាញ់​ក្រុម​មីយ៉ាន់ម៉ា​៤-១

  • 2014-12-09 14:34:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ឯក​កម្ពុជា​ភ្នំពេញ​ក្រោន​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​​នៃ​ពាន​រង្វាន់អន្តរជាតិ Yunnan-Asean ហើយ​កាល​ពី​យប់​មិញ បន្ទាប់​ពី​ចាញ់​គ្រាប់​បាល់​ប៉េណាល់ទីក្រុម Diamond FC  ខណៈ​ក្រុម​សាកល​វិទ្យាល័យ​វេស្ទើន​ត្រូវ​ក្រុម​សាកល​វិទ្យាល័យ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​បំបាក់​ដោយ​លទ្ធផល​៤-១​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

 

ការ​ប្រកួត​ប្រជែង​ស្វែង​រក​អ្នក​ឈ្នះ​បន្ត​ទៅ​១/២​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​អន្តរជាតិ Yunnan-Asean ឆ្នាំ​២០១៤ ក្រុម​ជើង​ឯក​កម្ពុជា​ភ្នំពេញ​ក្រោន​បាន​ត្រឹម​ស្មើ​១-១ នឹង​ក្រុម​ស្ម័គ្រ​ចិត្ត​ចិន​ Diamond FC បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត។ ដើម្បី​កាត់​សេចក្តី​រក ​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត ក្រុម​ទាំង​ពីរ​ត្រូវ​ទាត់​បាល់​ប៉េណាល់​ទី។ ជា​លទ្ធផល​ភ្នំពេញ​ក្រោន​​ចាញ់​ដោយ​បាល់​ប៉េណាល់​ទី ប៉ុន្តែ​មន្ត្រី​ទទួល​បន្ទុក​សារព័ត៌មាន​ភ្នំពេញ​​ក្រោន​លោក Andy  ប្រាប់​ថា លោក​បាន​សួរ​ទៅ​គ្រូ​បង្វឹក​លោក Sam ដែរ តែ​​មិន​បាន​ឆ្លើយ​តប​ថា​ ចាញ់​​បាល់​ប៉េណាល់ទី​ប៉ុន្មាន​ទល់​នឹង​ប៉ុន្មាន​នោះ​ទេ។ សម្រាប់​ពាន​រង្វាន់​អន្តរជាតិ Yunnan-Asean ឆ្នាំ​២០១៤​នេះ ក្រុម​ភ្នំពេញ​ក្រោន​មិន​ស្គាល់​​រស​ជាតិ​ជ័យជម្នះ​ទេ បន្ទាប់​ពី​៣​ប្រកួត​កន្លង​មក​ស្មើ​២ និង​ចាញ់​១​ក្នុង​នោះ​ស្មើ​ក្រុម​ចិន Mengzi Wanhao ដោយ​លទ្ធផល​០-០​ និង​បន្ត​ស្មើ​ក្រុមU-19 Muangthong United ដោយ​លទ្ធផល​០-០។

 

ចំណែក​ក្រុម​វិញ​វេស្ទើន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ​ទទួល​រង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ក្រុម​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​បំបាក់​ក្នុង​លទ្ធផល ៤-១ កាល​ពី​រសៀល​ម្សិល​មិញ​ក្នុង​ព្រឹត្តិការណ៍​បើក​ឆាក​នៃ​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន។

ក្រុម​វេស្ទើន (អាវ​ក្រហម) និង​ក្រុម​មីយ៉ាន់ម៉ា (រូបថត​៖ វេស្ទើន)

ក្រុម​តំណាង​កម្ពុជា​មួយ​នេះ​ប្រាកដ​ជា​ធ្វើ​ការ​ធ្ងន់​ហើយ​ដោយ​សារ​សមាជិក​ក្រុម​មាន​គ្នា​តែ​១៥​នាក់​ប៉ុណ្ណោះ បន្ទាប់​ពី​៣​នាក់​ផ្សេង​ទៀត​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លេង​ដោយ​សារ​លើស​អាយុ។ នៅ​ថ្ងៃ​ទី​១០​ធ្នូ ខាង​មុខ​នេះ ក្រុម​វេស្ទើន​ត្រូវ​ប៉ះ​ម្ចាស់​ក្រុម​ផ្ទះ​ឥណ្ឌូណេស៊ី៕

 

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី