លទ្ធផល​កម្ពុជា​​​​ ​​ប្រកួត​នៅ​​​សាកល​វិទ្យាល័យ​​​អាស៊ាន​ ​​ស្ងាត់​​ដូច​​ចោរ​​លួច​​សេះ​ លទ្ធផល​កម្ពុជា​​​​ ​​ប្រកួត​នៅ​​​សាកល​វិទ្យាល័យ​​​អាស៊ាន​ ​​ស្ងាត់​​ដូ...
  • 2014-12-15 19:05:13

ក្រសួង​អប់រំយុវជន​និង​កីឡា​ បាន​សម្រេច​បញ្ជូន​កីឡា​ចំនួន ៥ ប្រភេទ​មាន​កីឡា​បាល់​ទាត់​, កីឡា​តេក្វាន់ដូ, កីឡា​​វាយ​កូន​ឃ្លី​លើ​តុ, កីឡា​ប៉េតង់​ និង​កីឡា​គុន​ដាវ ដែល​សុទ្ធ​ជា​ជម្រើស​ជើង​ខ្លាំង​តាម​សកល​វិទ្យាល័យ​ក្នុង​ស្រុក​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​​សាកល​វិទ្យាល័យ​អាស៊ាន (17th ASEAN University Games) កំពុង​តែ​រៀបចំ​នៅ​​ទីក្រុង​​​ Palembang ប្រទេស​ឥណ្ឌូណេស៊ី ប៉ុន្តែ​ដំណឹង​​ចាញ់ ឬ ឈ្នះ​មេដាយ ស្ថិត​ក្នុង​សភាព​ស្ងាត់​ជ្រងំ​នៅ​ឡើយ។

វេស្ទើន បន្ត​​ចាញ់​ឥណ្ឌូណេស៊ី ៣-០ ខណៈ​ថៃ​កំពុង​ឈ្នះ​មេដាយ​នំា​មុខ វេស្ទើន បន្ត​​ចាញ់​ឥណ្ឌូណេស៊ី ៣-០ ខណៈ​ថៃ​កំពុង​ឈ្នះ​មេដាយ​នំា​មុខ
  • 2014-12-11 16:37:40

ក្រុម​បាល់ទាត់​វេស្ទើន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​បន្ត​ចាញ់​ជា​លើក​ទី​​ពីរ​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៧​ដោយ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ ៣-០ កាល​ពី​ល្ងាច​ម្សិល​មិញ។ កាល​ពី​​ប្រកួត​ទី​មួយ​ ក្រុម​កម្ពុជា​មួយ​នេះ​បាន​បើក​ឆាក​ចាញ់​មីយ៉ាន់ម៉ា ៤-១ ខណៈ​ក្រុម​ឥណ្ឌូណេស៊ី​បើក​ឆាក​ស្មើ​ក្រុម​ឡាវ ២-២។ ក្រុម​ពីរ​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ពូល B នឹង​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ហើយ​ពីរ​ក្រុម​បាត​តារាង​នឹង​ត្រូវ​ហាល​អាវ។