វេស្ទើន បន្ត​​ចាញ់​ឥណ្ឌូណេស៊ី ៣-០ ខណៈ​ថៃ​កំពុង​ឈ្នះ​មេដាយ​នំា​មុខ

  • 2014-12-11 16:37:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​វេស្ទើន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​បាន​បន្ត​ចាញ់​ជា​លើក​ទី​​ពីរ​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៧​ដោយ​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ឥណ្ឌូណេស៊ី​ ៣-០ កាល​ពី​ល្ងាច​ម្សិល​មិញ។ កាល​ពី​​ប្រកួត​ទី​មួយ​ ក្រុម​កម្ពុជា​មួយ​នេះ​បាន​បើក​ឆាក​ចាញ់​មីយ៉ាន់ម៉ា ៤-១ ខណៈ​ក្រុម​ឥណ្ឌូណេស៊ី​បើក​ឆាក​ស្មើ​ក្រុម​ឡាវ ២-២។ ក្រុម​ពីរ​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ពូល B នឹង​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ហើយ​ពីរ​ក្រុម​បាត​តារាង​នឹង​ត្រូវ​ហាល​អាវ។

 

គិត​ត្រឹម​ព្រឹក​នេះ​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​​លើក​ទី​១៧​ មាន​ប្រទេសមួយ​ចំនួន​​​បាន​ឈ្នះ​មេដាយ​ខ្លះ​ហើយ​គឺ​ប្រទេស​ថៃ​កំពុង​នាំ​មុខ​គេ​ បន្ទាប់​មក​​ហ្វីលីពីន​ ឡាវ ​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​សិង្ហបុរី ខណៈ​​ប្រទេស​ផ្សេង​ទៀត​មិន​ទាន់​ស្គាល់​មេដាយ​ណា​មួយ​នៅ​ឡើយ។

លទ្ធផល​បាល់ទាត់ ពួល B ប្រកួត​ទី​មួយ ថ្ងៃ​ទី​៨ ធ្នូ វេស្ទើន​ ១-៤ ​ក្រុម​មីយ៉ាន់ម៉ា ក្រុម​ឡាវ ២-២ ​កុ្រម​ឥណ្ឌូណេស៊ី ប្រកួត​ទី​២ ថ្ងៃ​ទី​១០ ធ្នូ វេស្ទើន​ ០-៣ ​ក្រុម​ឥណ្ឌូណេស៊ី ក្រុម​ឡាវ ៣-១ ​ក្រុម​មីយ៉ាន់ម៉ា

ប្រកួត​ទី​៣ ថ្ងៃ​ទី​១២ ខែ​ធ្នូ វេស្ទើន ប៉ះ​ ក្រុម​ឡាវ ក្រុម​ឥណ្ឌូណេស៊ី ប៉ះ ក្រុម​មីយ៉ាន់ម៉ា

 

អត្ថបទ៖ ជាន ចាន់រ៉ា