កម្ពុជា​ឈ្នះ​ ​មេដាយ​ប្រាក់​១​ហើយ​ នៅ​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន

  • 2014-12-19 22:00:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​តារាង​ចំណាត់​ថ្នាក់​មេដាយ​នៃ​ព្រឹត្តិការណ៍​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​លើក​ទី​១៧ នៅ​ប្រទេស​ឥណ្ឌូណេស៊ី បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា​ដែល​បញ្ជូន​កីឡា​៥​ប្រភេទ​ទៅ​ចូល​រួម​តាំង​ពី​ថ្ងៃ​ទី១២ ធ្នូ​ ឈ្នះ​បាន​មេដាយ​ប្រាក់​មួយ​គ្រឿង​ហើយ។

 

ការ​ឈ្នះ​បាន​មេដាយ​ប្រាក់​១​គ្រឿង​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ប្រភេទ​កីឡា​អ្វី​ឡើយ​ដែល​ឈ្នះ​នោះ ខណៈ​កីឡា​មួយ​ចំនួន​បាន​បញ្ចប់​ដោយ​គ្មាន​ឈ្នះ​មេដាយ​សោះ លើក​លែង​តែ​កីឡា​ប៉េតង់​ដែល​នៅ​ចុង​ក្រោយ​គេ និង​ជា​វិញ្ញសា​តែ​មួយ​គត់​ដែល​កម្ពុជា​សង្ឃឹម។ ចំណែកកីឡាករ​ពាក់​ព័ន្ធ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក៏​មិន​ទាន់​បង្ហាញ​ថា តើ​កីឡា​អ្វី​ដែល​ឈ្នះ​មេដាយ​ប្រាក់​នេះ​ទេ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី