ព្រឹក​នេះ​ ប្រតិភូ​កីឡា​កម្ពុជា​ចេញ​​ទៅ​ប្រកួត​កីឡា​សកល​វិទ្យាល័យ​អាស៊ាន​

  • 2016-07-08 16:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈ​ប្រតិភូ​កីឡា​កម្ពុជា​បាន​ចេញ​ដំណើរ​ពី​ប្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ចូល​រួម​ប្រកួត​កីឡា​សាកលវិទ្យាល័យ​អាស៊ាន​លើក​ទី​១៨​​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ៨ ដល់​ ២០​ មិថុនា​ ​ឆ្នាំ​២០១៦។

 

 

តាម​ការ​ឲ្យ​ដឹង​ពី​អគ្គនាយកដ្ឋាន​កីឡា​​ថា ក្រុម​បាល់ទាត់​​បាន​ចេញ​ដំណើរ​ដំណើរ​មុន​គេ​ក្នុង​ចំណោម​កីឡា​​របស់​កម្ពុជា​ទាំង​អស់​ចំនួន​៦​ប្រភេទ​គឺ​ ប៉េតង់​ វាយកូន​ឃ្លី​លើ​តុ​ អត្តពលកម្ម​ ​គុន​ដាវ​ និង​កីឡា​ហែល​ទឹក។ ក្រុម​បាល់ទាត់​សាកល​វិទ្យាល័យ​វេស្ទើន​បាន​តំណាង​ឲ្យ​ក្រុម​សាកល​វិទ្យាល័យ​នៅ​កម្ពុជា​សម្រាប់​ការ​ចូល​រួម​ប្រកួតក្នុង​ពាន​រង្វាន់​មួយ​នេះ បន្ទាប់​ពី​បាន​ក្លាយ​ជា​ជើង​​​ឯក​ក្នុង​ការ​ប្រកួត​កីឡា​មធ្យម​សិក្សា និង​ឧត្តម​សិក្សា​ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​​ថ្ងៃ​ទី​៦ ខែ​កក្កដា កន្លង​ទៅ​ថ្មី​ៗ​នេះ។

 

គណៈ​ប្រតិភូ​កីឡា​កម្ពុជា​ដែល​មក​ពី​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ថ្នាក់​ដឹក​នាំ​តំណាង​អគ្គនាយកដ្ឋាន​កីឡា​ ​នាយ​រង​បេសកកម្ម​ មន្រ្តី​រដ្ឋបាល​ មន្រ្តី​ពេទ្យ​ មន្រ្តី​ហិរញ្ញវត្ថុ​ ​កីឡាករ​ និង​កីឡា​ការិនី​ទាំង​អស់​សរុប​​៥៩​នាក់៕

អត្ថបទ៖ ជាន ចាន់រ៉ា​