ពី​ក្រោយ​ការ​មិន​ចូល​រួម Cambodia's Got Talent របស់​អ្នក​លេង Street Magic ខ្មែរ

  • 2014-12-09 16:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​រដ្ឋ​ខ្មែរ អ្នក​មាន​សមត្ថភាព​ចម្រុះ បាន​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី Cambodia's Got Talent ព្រោង​ព្រាត។ ងាក​មក​លោក តេង សាម៉ៅ អ្នក​លេង​វេទមន្ត​តាម​ផ្លូវ (Street Magic) ខ្មែរ អត់​បាន​ចូលរួម​កម្មវិធី​ដ៏​ល្បី​មួយ​នេះ​ទេ ដោយ​លោក​មាន​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​លោក។

 

“កម្មវិធី​គេ​ល្អ​តើ...ប៉ុន្តែ​ខ្ញុំ​ខ្លួន​ឯង​ទេ ដែល​មិន​អាច​ចូល​រួម​បាន ព្រោះ​រវល់​ខ្លាំង​ពេក ដក​ឃ្លា​មិន​រួច​ទេ អីចឹង​ទើប​មិន​ចូល​រួម ក្រែង​ប៉ះពាល់​ដល់​កម្មវិធី​គេ!”។

 

 

មមាញឹក​ក្នុង​ការងារ​សម្ដែង ក៏​ដូច​ជា​បញ្ចេញ​សមត្ថភាព​តាម​កម្មវិធី​ផ្សេង​ៗ គឺ​ជា​មូលហេតុ​ចម្បង​ដែល​លោក សាម៉ៅ មិន​បាន​ចូល​រួម Cambodia's Got Talent។ លោក​ថា តាំង​ពី​មុន​កម្មវិធី​ចាប់​ផ្ដើម​មក​ឥឡូវ​លោក​ទទួល​កម្មវិធី​ដល់​ទៅ​ជាង ២៧​កម្មវិធី​ឯណោះ។ "មក​ទល់​ឥឡូវ​ខ្ញុំ​សម្ដែង​រួច​រាល់​អស់ ២០​កម្មវិធី​ហើយ នៅ​សល់​៧​ទៀត ដែល​ត្រូវ​សម្ដែង​ឲ្យ​គេ!”។

 

ក្រៅ​ពី​កម្មវិធី ៧ ដែល​នៅ​សល់​លោក​ត្រូវ​សម្ដែង អ្នក​លេង​វេទមន្ត​តាម​ផ្លូវ​រូប​នេះ ប្រាប់​ថា លោក​ក៏​ទទួល​បាន​ការងារ​ថ្មី​បន្ត​ទៀត​ដែរ ក្នុង​នោះ​លោក​ទើប​ចុះ​កុងត្រា​សម្ដែង​រួច​រាល់​ជាមួយ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ព្រម​ទាំង​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​កម្មវិធី​រៀប​ចំ​ដោយ​ធនាគារ ABA ផង។ ក្រៅ​ពី​ការងារ​សម្ដែង លោក ជាប់​រវល់​ជាមួយ​ការងារ​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម បញ្ចូល​សំឡេង និង​ដឹក​នាំ​រឿង​គេ​ថែម​ទៀត។ សាម៉ៅ ថ្លែង​ថា​ទាំង​នេះ សុទ្ធ​ជា​ហេតុផល​ដែល​លោក​មិន​អាច​ចូល​រួម​បាន។

 

 

សកម្មភាព​សម្ដែង​របស់​លោក តេង សាម៉ៅ ក្នុង​កម្មវិធី​ផ្សេង​ៗ

 

មិន​ខុស​អី​នឹង "The Voice Cambodia" កម្មវិធី “Cambodia's Got Talent” គឺ​ជា​កន្លែង​រក​អ្នក​មាន​សមត្ថភាព និង​ផ្ដួច​ផ្ដើម​ឲ្យ​ពួក​គេ​មាន​ឱកាស​ក្លាយ​ជា​អ្នក​អាជីព​លើ​ជំនាញ​ពិត​ប្រាកដ​របស់​ខ្លួន។ និយាយ​លើ​ចំណុច​នេះ លោក តេង សាម៉ៅ ប្រាប់​ថា លោក​ជា​អ្នក​អាជីព​រួច​ទៅ​ហើយ។ ដូច្នេះ​មិន​សំខាន់​ទេ​រឿង​លោក​ចូល​រួម ឬ​មិន​ចូល​រួម​កម្មវិធី​ខាង​លើ។

 

យ៉ាង​ណា​ក៏​ដោយ ក៏​មិន​មាន​ន័យ​ថា លោក​មិន​អើ​ពើ​នឹង​កម្មវិធី​នេះ​រហូត​ដែរ។ "ដូច​ខ្ញុំ​ប្រាប់​ពី​ខាង​លើ ហេតុ​ផល​មក​តែ​ពី​ខ្ញុំ​រវល់​ខ្លាំង​ប៉ុណ្ណោះ បើ Season ក្រោយ​មាន​ឱកាស​ខ្ញុំ​នឹង​ចូល​រួម!"។ លោក តេង សាម៉ៅ បញ្ជាក់៕

 

អត្ថបទ៖​បាត់មុខ​យូរ តេង សាម៉ៅ ត្រឡប់​មក​វិញ​ជាមួយ​នឹង​ការ​ឲ្យ​លុយ​ធីប

 

អត្ថបទ​ផ្សេង​ៗ​ពាក់​ព័ន្ធ​នឹង Cambodia's Got Talent មាន​នៅ​ទី​នេះ...!!!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី