៤ ​កម្មវិធី​​​នេះ​​អាច​ឲ្យ​អ្នក​​​ Edit ​រូប​ថតកាន់​​​​​តែ​ទាក់ទាញ​ឡើង

  • 2014-12-09 17:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ការ ​ថតរូប​បង្ហោះ​ទៅ​ក្នុង​​ Facebook,​ Instagram ​និង​បណ្ដាញ​សង្គម​ជា​ច្រើន​ទៀត​​បាន​ក្លាយ​ជា​ទម្លាប់​ដ៏​ពេញ​និយម​របស់​​​យុវវ័យ។ ​​​ដើម្បី​ឲ្យ​រូប​កាន់​តែ​ទាក់ទាញ​ យុវវ័យ​មួយ​ចំនួន​ចេះ​ Edit ​បន្ថែម​ពី​លើ​រូបថត​ឲ្យ​កាន់​តែ​ស្អាត​ដើម្បី​​ទាក់ទាញ​ចំនួន ​Like។ ​​តែ​កម្មវិធី​ Edit ​រូបថត​មាន​ច្រើន​​ អញ្ចឹង​តើ​អ្នក​​​​គួរ​ជ្រើសរើស​មួយ​ណា? ​កម្មវិធី​ Edit ​រូបភាព​នៅ​លើ​អនឡាញ​ចំនួន​បួន​ដែល​អាច​ជួយ​បង្កើន​សោភណភាព​រូបថត​អ្នក​កាន់ ​តែ​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត!

 

១. Photoshop Express

 

 

Photoshop Express ​ដែល​ជា​ Version Free ​របស់​ Photoshop ​អាច​ឲ្យ​អ្នក​ Edit ​រូបភាព​នៅ​លើ​អនឡាញ​បាន​កាន់​តែ​ស្រួល។ ​​បើ​ចង់​បាន​កម្មវិធី​នេះ​ដំឡើង ​នៅ​លើ​ Tablet ​ឬ​ Smartphone ​​​អ្នក​អាច​ស្វែងរក​ពាក្យ​ Photoshop Touch ​នៅ​លើ​ App Store ​ដែល​កម្មវិធី​មាន​តម្លៃ​ប្រហែល ​១០ ​ដុល្លារ​សម្រាប់​ទាញ​យក​មក​ប្រើ។

 

២. ​​​Pixlr

 
 

Pixlr ​មាន​ពីរ​ជម្រើស​សម្រាប់​អ្នក​ប្រើប្រាស់​​គឺ​ Pixlr-o-matic ​និង​ Pixlr Online Editor។ ​Pixlr-o-matic ​អាច​បញ្ចូល​កំណែប្រែ​លក្ខណៈ​ឌីជីថល​ទៅ​លើ​រូបថត​ ​ក៏ដូចជា​ជា​ដាក់​ទម្រង់​ Vintage ស្អាតៗ​ជា​ច្រើន​ទម្រង់។ ​​សម្រាប់​ Pixlr Online Editor ​អាច​ឲ្យ​អ្នក​ Edit ​នៅ​លើ​វិប​បាន​ដោយ​មាន​មុខងារ​កែ​ភ្នែក​ក្រហម ​​កាត់​រូប ​និង​ប្ដូរ​ពណ៌​រូប​បាន​តាម​ចិត្ត។ ​មិន​តែ​ប៉ុណ្ណោះ​ អ្នក​ក៏​អាច​បង្កើត​ជា​រូបភាព​ថ្មី​​ដោយ​ខ្លួន​ឯង​​តែ​ម្ដង​ដោយ​ប្រើ​ Drawing Tools ​នៅ​ក្នុង​នោះ​ស្រាប់។

 

៣. ​​​​​Ribbet

 
 

Ribbet ​ក៏​ងាយ​ដែរ។ ​អ្នក​គ្រាន់​តែ​ Upload ​រូប​ភាព​ដែល​ចង់​បាន​ បន្ទាប់​មក​អ្នក​អាច​កំណត់​ទំហំ ​កាត់​ ​ដាក់​រូប​ផ្ដេក​ ឬ​បញ្ឈរ​ ​​ដំឡើង​​ពន្លឺ ​និង​កែ​សម្រួល​បាន​ច្រើន​យ៉ាង​ទៀត។ ​​អ្នក​មិន​ចាំ​បាច់​ដំឡើង​ទេ​ព្រោះ​វា​តម្រូវ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​ប៉ុណ្ណោះ ​តែ​បើ​មិន​ចង់​​ចុះ​ក៏​​​​បាន​ដែរ។

 

៤. ​PicMonkey

 

PicMonkey ​​មិន​ចាញ់​​ Picnik ​នៅ​លើ​ Google+ ​និង​ Picasa ​ប៉ុន្មាន​ទេ។ ​ក្រៅ​ពី​​ផ្តល់​ជម្រើស​ Edit ​រូប​ដ៏​សម្បូរ​បែប​ ​កម្មវិធី​នេះ​ក៏​​​មាន​ Tool ​ឲ្យ​អ្នក​ Edit ​ធ្មេញ​ឲ្យ​ស ​និង​បាញ់​ Spray ​​ឲ្យ​រូបភាព​កាន់តែ​ទាក់ទាញ​ជាង​មុន​ទៀត​ដែរ។

 

​​មាន​កម្មវិធី​ណា​ទៀត​ដែល​អ្នក​ធ្លាប់​ប្រើ ​និង​ងាយស្រួល? ​ចែក​រំលែក​ជាមួយ​គ្នា​​ តាម​ប្រអប់​បញ្ចេញ​មតិ​ខាងក្រោម!

 

អាន៖ កំពូល​ ​Smartphone ​របស់​​ក្រុមហ៊ុន​​ធំ​​ៗ​​ទាំង​​១១​ ​ប្រចាំ​ឆ្នាំ ២០១៤

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​komando

អត្ថបទពេញនិយម