ផលិតករ ៣ រូបបញ្ចេញទស្សនៈផ្សេងគ្នាជុំវិញរឿង "ដុំហ្វ៊ីលចុងក្រោយ"
- 2014-12-09 23:35:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតករ ៣ រូបបញ្ចេញទស្សនៈផ្សេងគ្នាជុំវិញរឿង "ដុំហ្វ៊ីលចុងក្រោយ"
ចន្លោះមិនឃើញ
ផលិតករភាពយន្ត ៣ រូប បានបង្ហាញទស្សនៈផ្សេងគ្នា ចំពោះភាពយន្តរឿង "ដុំហ្វ៊ីលចុងក្រោយ" ដោយមានទាំងចំណុចវិជ្ជមាន និង ចំណុចអវិជ្ជមានលាយឡំគ្នា ខណៈភាពយន្តពានរង្វាន់ "ដួងព្រលឹងនៅអាស៊ី" ពីប្រទេសជប៉ុនមួយនេះ កំពុងចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។
ដកចេញ YouTube
សមិទ្ធិកររឿង "គ្រាប់ពេជ្រ" លោក សុខ វិសាល បាននិយាយថា រឿង"ដុំហ្វ៊ីលចុងក្រោយ" នេះ គឺលោកមានការចាប់អារម្មណ៍ ព្រោះមានការច្នៃប្រឌិត និង ទាក់ទងទៅនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា នាពេលកន្លងមក។ "ខ្ញុំថា សាច់រឿងហ្នឹងល្អ ព្រោះវាប្លែក មានក្បាលមានកន្ទុយ និង ឲ្យតម្លៃលើសិល្បៈច្រើនដែរ មើលហើយខ្ញុំពេញចិត្តតើ!”។ ប៉ុន្តែ លោកថា នៅមានចំណុចតិចតួចប៉ុណ្ណោះ ត្រូវបំពេញ។
លោក ប៉ុល វិបូ ហៅ នីត ប្រធានអគ្គនាយកផលិតកម្មអង្គរភីកឈ័រ (Angkor Picture Inc) និង ក៏ជាផលិតកររឿង «ស្បែកគង់» បាននិយាយថា រឿង"ដុំហ្វ៊ីលចុងក្រោយ" អាចទទួលយកបានចំពោះសមត្ថភាពផលិតឲ្យចេញជារូបរាង នូវរឿងដែលឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រកម្ពុជាដូច្នេះ ឲ្យក្មេងជំនាន់ក្រោយបានដឹង។
“ខ្ញុំថា ដូចជាឈុតជិះម៉ូតូប្រដេញគ្នាចុះ ត្រូវឲ្យលឿនជាងនេះ និយាយរួមធ្វើឲ្យដូចជាងនេះទៀត កាន់តែប្រសើរ"។ មានឈុតមួយចំនួនត្រូវបំពេញបន្ថែមទៀត ប៉ុន្តែក្រៅពីនេះ គឺសុទ្ធតែអាចទទួលយកបានហើយ។
លោក អន សុភ័ក្រ អគ្គនាយករងទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបន្ថែមថា រឿង"ដុំហ្វ៊ីលចុងក្រោយ" អាចទទួលយក និង រៀនសូត្របានចំណុចមួយចំនួន ឧទាហរណ៍ដូចជាការមិនប្រើភ្លេងអមជាដើម។ ម្យ៉ាងទៀត ភាពយន្តនេះមិនផ្ដោតសំខាន់ទៅលើចំនួនតួសម្ដែងតិច ឬច្រើននោះទេ សំខាន់លើសាច់រឿងមនោសញ្ចេតនាទៅវិញ។ យ៉ាងណាមិញ អគ្គនាយករងទូរទស្សន៍ខាងលើបានអះអាងថា លោកមានការពេញចិត្តចំពោះអ្វីដែលពោរពេញដោយគំនិតច្នៃប្រឌិតនេះ៕
http://youtu.be/Gii_klcdikY
សូមចុចអាន៖ ម៉ា រីណែត ទទួលពានតារាសម្ដែងឆ្នើម ២០១៤ ទៀត!
សូមចុចអាន៖ ទិដ្ឋភាពសំខាន់ៗ នៃការបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៥ យប់មិញ!
សូមចុចអាន៖ ម៉ារី ណែត ប្រាប់ថា រឿង”ដុំហ្វ៊ីលចុងក្រោយ” ពិបាកសម្ដែង
អត្ថបទ៖ សំ ជំនាញ