ទិដ្ឋភាពសំខាន់ៗ នៃការបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៥ យប់មិញ!
ទិដ្ឋភាពសំខាន់ៗ នៃការបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី...
ការបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ៥ កាលពីយប់មិញនេះ ក៏ត្រូវបានគេចាត់ទុកថា ជាការបើកចំហជើងមេឃ នៃភាពយន្តផងដែរ ដោយមានការជ្រោមជ្រែងពីក្រសួងវប្បធម៌ និង ក្រសួងព័ត៌មាន។ នៅក្នុងសាល នៃរោងភាពយន្ត Major Cineplex by Cellcard អ្នកពាក់ព័ន្ធក្នុងវិស័យភាពយន្តខ្មែរ និង មកពីជុំវិញពិភពលោកបានស្វែងយល់បន្ថែមទៀតពីរឿង "ដុំហ្វ៊ីលចុងក្រោយ" ឬ "The Last Reel"។ ដោយឡែក បរិវេណខាងក្រៅ នៃបន្ទប់ទស្សនាគេសង្កេតឃើញសមិទ្ធិករភាពយន្តជាតិ និង មកពីជុំវិញពិភពលោកឈរយ៉ាងកកកុញ។ ពួកគេពិភាក្សាគ្នាពីការផលិតកុន ដើម្បីចែករំលែកបទពិសោធន៍ និង ការរឹតចំណងសាមគ្គីភាព ជាដើម។