ខ្សែភាពយន្ត​ខ្មែរមួយ ឈ្នះ​​ពាន​ពី​ជប៉ុន

  • 2014-11-12 22:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែភាពយន្ត​​ខ្មែរ​រឿង "The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ" របស់ អ្នកស្រី សុទ្ធោ គុល្លិការ បាន​ទទួល​ពាន​រង្វាន់​ពី​មហោស្រព​ភាពយន្ត​អន្តរជាតិ​មួយ​នៅ​ទី​ក្រុង Tokyo ប្រទេស​ជប៉ុន កាល​​ពី​ចុង​ខែ តុលា ឆ្នាំ ២០១៤​នេះ។

 

 
 

ពាន​ដែល​ខ្សែភាពយន្ត​​រឿង "The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ" ទទួល​បាន​មាន​ឈ្មោះ​ថា " ដួង​ព្រលឹង​អាស៊ី ឬ The Spirit of Asia “ ពី​មជ្ឈមណ្ឌល​មូលនិធិ​អាស៊ី​ជប៉ុន ​។ អ្នកស្រី សុទ្ធោ គុល្លិការ ដែល​អ្នក​ដឹក​នាំ​សម្ដែង និង​ ជា​ផលិតករ​នៃ ខ្សែភាពយន្ត​មួយ​នេះ​បាន​ឲ្យ​ដឹង​ថា មហោស្រព Tokyo International Film Festival 2014 បាន​ធ្វើ​តាំង​ពី​ថ្ងៃ​ទី ២៣ រហូត ដល់​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ ២០១៤ កន្លង​ទៅ​នេះ ដោយ​នៅ​ក្នុង​នោះ​​ខ្សែភាពយន្ត ជាង ២០០ រឿង ​មក​ពី​តំបន់​អាស៊ី ត្រូវ​បាន​ដាក់​ចូល​រួម​ប្រកួត ប៉ុន្តែ ​គណៈកម្មការ​សម្រេច​ជ្រើសរើស​យក​តែ​ ៣០ រឿង ​ប៉ុណ្ណោះ មក​ចាក់​បញ្ចាំង​ប្រកួត។ ជាលទ្ធផល​​មាន​តែ ១១ រឿង​ប៉ុណ្ណោះ ដែល​ទទួល​ពានរង្វាន់​ក្នុង​កម្មវិធី​នេះ​ក្នុង​នោះ​ក៏​មាន​ខ្សែភាពយន្ត​​​​ខ្មែរ។

 

 

 

រឿង "The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ" ដែល​​ទទួល​បាន​ពាន​រង្វាន់ "ដួង​ព្រលឹង​អាស៊ី ឬ The Spirit of Asia “ ជា​ខ្សែភាពយន្ត​ដែល​និយាយ​ពី មរតក​នៃ​ភាព​រន្ធត់ របស់​ក្រុម​គ្រួសារ​កម្ពុជា ក្នុង​របប​ខ្មែរ​ក្រហម និង ផល​ប៉ះពាល់​ពី​សម័យ​នោះ មក​សង្គម​កម្ពុជា សម័យ​ក្រោយៗ​ទៀត។ តារា​សម្ដែង​នៅ​ក្នុង​រឿង​នេះ មាន អ្នក​ស្រី ឌឺ សាវ៉េត កញ្ញា ម៉ារី ណែត និង លោក សុខ សុធន លោក ហ៊ុន សុភី និង តារា​សម្ដែង​មួយ​ចំនួន​ទៀត។  

រឿង "The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ" គឺ​ជា​ស្នាដៃ​លើក​​ដំបូង របស់​អ្នកស្រី សុទ្ធោ គុល្លិការ។ អ្នក​ស្រី​ថា ជោគជ័យ​ដែល ទទួល​បាន​នេះ គឺ​ជា​ កម្លាំង​ចិត្ត​ដ៏ធំ ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក​ស្រី​ផលិត​ភាពយន្ត​បន្ត​ទៀត។

 

 
 

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ដឹង​នាំ​រឿង​មួយ​នេះ រឿង"The Last Reel ឬ ដុំ​ហ្វីល​ចុង​ក្រោយ" នៅ​មិន​ទាន់​មាន​គម្រោង​​ដាក់​បញ្ចាំង​លក់​សំបុត្រ​តាម​រោងភាពយន្ត​នានា​​ក្នុង​ប្រទេស​កម្ពុជា​​នៅ​ឡើយ ប៉ុន្តែ​ខ្សែភាពយន្ត​មួយ​នេះ គ្រោង​នឹង​ចូល​រួម ក្នុង​មហោស្រព​ភាពយន្ត​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ៥ រហូត​ដល់​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ២០១៤ ខាង​មុន​នេះ៕  

https://www.youtube.com/watch?v=Gii_klcdikY

 

មើល​អត្ថបទ៖ តារា​ប្រុស ២ នាក់​ មាន​កូន​ក្នុង​ខែ​នេះ តែ​មិន​ធ្លាប់​ធ្លាយ​​ដំណឹង​​រៀបការ  

មើល​អត្ថបទ៖ ទី​បំផុត ខេមរៈ សិរីមន្ត បាន​ទៅ​ដល់​ផ្ទះ​លោក​តា ប្រាជ្ញ ឈួន ហើយ​ព្រឹក​នេះ!  

មើល​អត្ថបទ៖ លោក ព្រាប សុវត្ថិ បញ្ជូន​កញ្ចប់​ថវិកា​ទៅ​​លោក​តា ប្រាជ្ញ ឈួន ហើយ!  

អត្ថបទ៖ ខុត សីហា

 

អត្ថបទពេញនិយម