សុខ សុធន ឈ្នះពាន "តួរងល្អបំផុត" ពីមហោស្រពភាពយន្តអន្តរជាតិអាស៊ាន តំណាងឲ្យកម្ពុជា
- 2015-04-12 17:41:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សុធន ឈ្នះពាន "តួរងល្អបំផុត" ពីមហោស្រពភាពយន្តអន្តរជាតិអាស៊ាន តំណាងឲ្យកម្ពុជា
ចន្លោះមិនឃើញ
តារាសម្ដែងឆ្នើមកម្ពុជាម្នាក់ ក្នុងរឿង "ដុំហ្វីលចុងក្រោយ ឬ The Last Reel” លោក សុខ សុធន ឈ្នះពានរង្វាន់ "តួរងល្អបំផុត" ពីកម្មវិធីមហោស្រពភាពយន្តASEAN International Film Festival & Awardsដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីខ្សែភាពយន្តចំនួនពីររឿងតំណាងឲ្យកម្ពុជា "ដុំហ្វីលចុងក្រោយ ឬ The Last Reel” និងរឿង “វិថីដែលត្រូវដើរ" មិនអាចដណ្ដើមពានរង្វាន់ណាមួយ ពីមហោស្រពភាពយន្តលំដាប់អាស៊ាននេះ។
ងាកមកជួបជាមួយតួឯកស្រីក្នុងរឿង “ដុំហ្វីលចុងក្រោយ” ឬ “The Last Reel” ដាណែត ក៏បានឲ្យដឹងថា “សម្រាប់ខ្ញុំ គឺសប្បាយចិត្ត ពេលដែលដឹងថាមានភាពយន្តខ្មែរយើងពីររឿងបានចូលរួមមហោស្រពនេះ អីចឹងហើយធ្វើឲ្យគេស្គាល់ប្រទេសខ្មែរ និងដឹងពីភាពយន្តយើងច្រើន”។
អាន៖ "The Last Reel” ឈ្នះពានពីជប៉ុន
តំណាងលោក សុខ សុធនជាមួយពាន "តួរងល្អបំផុត"ក្នុងរឿង "ដុំហ្វីលចុងក្រោយ"
វត្តមាន ឈិន ឡុង ក្នុងកម្មវិធី មហោស្រពភាពយន្តASEAN International Film Festival & Awards
អ្នកស្រី សុទ្ធោ គុល្លិការ អ្នកដឹកនាំរឿង “The Last Reel” ថ្លែងថា ឱកាសនេះ គឺជាមុខមាត់របស់ភាពយន្តអ្នកស្រីផង និងមុខមាត់ខ្មែរទាំងមូល។ ក្រៅពីមោទនភាព អ្នកស្រីសង្ឃឹមថា ភាពយន្តរបស់អ្នកស្រី នឹងទទួលបានលទ្ធផលល្អ ក្នុងនោះ “The Last Reel” ធ្លាប់ឆ្លងមហោស្រពភាពយន្តច្រើនមកហើយ ដូចជាមហោស្រពជប៉ុន សិង្ហបុរី អង់គ្លេស និងត្រៀមទៅអាមេរិកទៀត។
អ្នកស្រី Kulikar Sotho អ្នកដឹកនាំរឿង “ដុំហ្វីលចុងក្រោយ”
សមិទ្ធផលរបស់ ខ្សែភាពយន្តខ្មែររឿង “The Last Reel ឬ ដុំហ្វីលចុងក្រោយ” របស់ អ្នកស្រី សុទ្ធោ គុល្លិការ មិនមែនជាលើកដំបូងទេដែលទទួលបានផ្លែផ្កាពីមហោស្រពអន្តរជាតិ។ ជាក់ស្ដែងកាលពី ចុងខែ តុលា ឆ្នាំ ២០១៤ កន្លងទៅ ខ្សែភាពយន្តខ្សែមួយនេះ បានទទួលពានរង្វាន់ពីមហោស្រពភាពយន្តពីក្រុង តូក្យូ របស់ជប៉ុន រួចមកហើយ។
មហោស្រពភាពយន្តASEAN International Film Festival នៅម៉ាឡេស៊ី នេះចប់សព្វគ្រប់កាលពីថ្ងៃទី ១១ មេសា ម្សិលមិញ (១-១១ មេសា) ដោយមានការចូលរួមពីសំណាក់តារាភាពយន្តល្បីៗលំដាប់អន្តរជាតិ ដូចជា ឈិន ឡុង តារាមកពីបូលីវូដ ហូលីវូដ និងបណ្ដាប្រទេសអាស៊ានទៀត។
វីដេអូTrailer របស់ "ដុំហ្វីលចុងក្រោយ"៖
មានពាក្យពេចន៍អ្វីទៅកាន់ លោក សុធន ទេ?
ដោយ៖ ខ្លាឃ្មុំតូច រូបថត៖ ទូរសព្ទដៃ