ដុំហ្វ៊ីលចុងក្រោយ ជាប់ចំណោមខ្សែភាពយន្តអាស៊ីល្អបំផុតទាំង១០
- 2015-06-29 14:29:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដុំហ្វ៊ីលចុងក្រោយ ជាប់ចំណោមខ្សែភាពយន្តអាស៊ីល្អបំផុតទាំង១០
ចន្លោះមិនឃើញ
រឿង ដុំហ្វ៊ីលចុងក្រោយ ឬ The Last Reel បានជាប់ក្នុងចំណោមខ្សែភាពយន្តល្អបំផុតទាំង១០ ប្រចាំមហោស្រពភាពយន្តអាស៊ី នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
នៅក្នុងកម្មវិធីដែលធ្វើឡើងពីថ្ងៃទី២៦ មិថុនា ដល់៨ កក្កដានេះ មានការបង្ហាញរឿងថ្មីជាង៥០ មកពីចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងអាស៊ីអាគ្នេយ៍ ដែលរួមមានទាំងកម្ពុជាផងដែរ។ ក្នុងចំណោមខ្សែភាពយន្តជាង៥០នោះ វិបសាយ Timeout បានចាត់ថ្នាក់ខ្សែភាពយន្ត The Last Reel ដែលដឹកនាំដោយអ្នកស្រី សុទ្ធោ គុល្លិការ ជាខ្សែភាពយន្តល្អបំផុតមួយក្នុងចំណោមទាំង១០។
កាលពីចុងខែតុលា ឆ្នាំ២០១៤កន្លងទៅ ដុំហ្វ៊ីលចុងក្រោយ ក៏បានឈ្នះពាន "ដួងព្រលឹងអាស៊ី" ពីមហោស្រពខ្សែភាពយន្តអន្តរជាតិនៅទីក្រុងតូក្យូផងដែរ។
ខ្សែភាពយន្តទាំង១០ នោះមានដូចខាងក្រោម៖
Tokyo Tribe (ជប៉ុន)
My Love, Don't Cross that River (កូរ៉េខាងត្បូង)
It's Already Tomorrow in Hong Kong (ហុងកុង)
ដុំហ្វ៊ីលចុងក្រោយ ឬ The Last Reel (កម្ពុជា)
Taksu (ជប៉ុន)
Second Chance (តៃវ៉ាន់)
Kabukicho Love Hotel (ជប៉ុន)
Ruined Heart! Another Love Story Between a Criminal and a Whore (ហ្វីលីពីន)
Pale Moon (ជប៉ុន)
Battle Without Honor and Humanity (ជប៉ុន)
វីដេអូ Trailer នៃរឿងដុំហ្វ៊ីលចុងក្រោយ
ចុចអាន៖ខ្សែភាពយន្តខ្មែរមួយ ឈ្នះពានពីជប៉ុន
ដោយ៖ សុវត្ថិ
ប្រភព៖ timeout