ម៉ា រីណែត ទទួលពានតារាសម្ដែងឆ្នើម ២០១៤ ទៀត!
- 2014-12-06 18:58:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ា រីណែត ទទួលពានតារាសម្ដែងឆ្នើម ២០១៤ ទៀត!
ចន្លោះមិនឃើញ
តួឯកស្រីរឿង "ដុំហ្វ៊ីលចុងក្រោយ" កញ្ញា ម៉ា រីណែត បានទទួលពានរង្វាន់ជាតារាសម្ដែងឆ្នើមក្នុងឆ្នាំ ២០១៤ ពីលោកជំទាវ ភឿង សក្កុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បនៅយប់មិញនេះ ក្នុងឱកាសបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។
សាមីខ្លួនប្រាប់មកកាន់ Sabay កាលពីយប់មិញថា ពានរង្វាន់តារាសម្ដែងឆ្នើមប្រចាំឆ្នាំ២០១៤ កើតឡើងដោយសារការខិតខំប្រឹងប្រែងសម្ដែងភាពយន្តមួយចំនួនក្នុងឆ្នាំនេះ រួមទាំងភាពយន្តរឿង" ដុំហ្វ៊ីលចុងក្រោយ" របស់លោកស្រី សុទ្ធោ គុល្លិការ ដែលទើបទទួលបានពានរង្វាន់"ដួងព្រលឹងនៅអាស៊ី" ពីប្រទេសជប៉ុនថ្មីៗនេះ។
ម៉ា រីណែត ប្រាប់ថា៖ "ការខិតខំមិនអត់ប្រយោជន៍ទេ ដូចពេលនេះអញ្ចឹងដែរ ខ្ញុំបានទទួលពានជាតារាឆ្នើម ក៏ព្រោះតែសកម្មភាពសម្ដែងរឿងកុនហ្នឹងឯង"។ តារាស្រីញញឹមស្រស់រូបនេះ បញ្ជាក់ថា នេះជាពានរង្វាន់ទី ១ បន្ទាប់ប្រឡូកក្នុងវិស័យសិល្បៈរយៈពេល ៤ ឆ្នាំ កន្លងមក។ ប៉ុន្តែ នាងសប្បាយចិត្ត ខណៈបានបង្ហាញមុខ ហើយទទួលពានដូច្នេះ។
ប៉ុន្តែ ម៉ា រីណែត មិនប្រាកដថា ឆ្នាំក្រោយទៅ នាងនឹងទទួលបានពានបែបនេះទៀត ឬយ៉ាងណាទេ ព្រោះអាស្រ័យលើស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ។
ម៉ា រីណែត បន្ថែម៖ “ប្រសិនបើមានឱកាសនោះ ខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យសិល្បៈភាពយន្តខ្មែរបន្ថែមទៀត"។ នាងស្នើឲ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងតារាសម្ដែង អ្នកនិពន្ធ ឬ អ្នកដឹកនាំរឿង ជាដើម ចូលរួមទាំងអស់គ្នា ដើម្បីបង្កើនបរិមាណ និង គុណភាពកុនខ្មែរ៕
អានអត្ថបទ៖ តារាSexy ៨ដួងស្ងាត់ទីផ្សារចុងឆ្នាំ២០១៤
អានអត្ថបទ៖ សេង សូណា ថា សិចស៊ីប៉ុណ្ណឹងមិនទាន់អស់ទេ!