តារា sexy ៨ ដួងស្ងាត់ទីផ្សារចុងឆ្នាំ ២០១៤
- 2014-12-06 17:33:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារា sexy ៨ ដួងស្ងាត់ទីផ្សារចុងឆ្នាំ ២០១៤
ចន្លោះមិនឃើញ
មានតារាស្រី sexy ចូលចិត្តបង្ហាញសម្រស់ដើមទ្រូង ៨ ដួងស្ងប់ស្ងាត់ទីផ្សារសម្ដែងនៅចុងឆ្នាំ២០១៤នេះ។ នេះបើយោងតាមការឲ្យដឹងពី Agency ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់ Sabay កាលពីពេលថ្មីៗនេះ។ ប្រភពដដែលនិយាយថា ការស្ងប់ស្ងាត់ទីផ្សារសម្ដែងពីសំណាក់តារា sxey ទាំងនេះ ដោយសារអ្នកខ្លះមិនទទួលបានការសម្ដែង ព្រោះតែប្រាក់កម្រៃទទួលមកវិញបានតិចពេកមិនសក្ដិសមនឹងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ តារា sexy ខ្លះទៀតមិនត្រូវបានអ្នកដឹកនាំកម្មវិធី ឬអ្នកដឹកនាំរឿងជ្រើសយកឡើយ ដោយមានមូលហេតុច្រើនយ៉ាង។ កត្តាទាំងនេះហើយទើបធ្វើឱ្យតារាស្រី sexy ទាំង ៨ ដួងខាងលើមិនមានទីផ្សារសម្ដែងខ្លាំងដូចតារាផ្សេងទៀតឡើយនាចុងឆ្នាំ ២០១៤។ ទោះជាបែបនេះក្ដី ក៏នៅមានតារាស្រី sexy ផ្សេងទៀតមានទីផ្សារខ្ពស់ផងដែរនៅចុងឆ្នាំ២០១៤។ មានទីផ្សារក៏ព្រោះ ភាពល្បីឈ្មោះការសម្ដែងបានល្អ និងភាពទាក់ទាញជាដើម។ ខាងក្រោម គឺជា ឈ្មោះតារា Sexy ទាំង៨ដួង ដែលស្ងប់ស្ងាត់ទីផ្សារសម្ដែងនាចុងឆ្នាំ២០១៤៖
គង់ ចាន់ស្រីមុំ
វ៉ាង ស្រីណូ
ព្រីម លីហ្សា
ឆយី
ប៊ុន ផៃលីន
សាន សុម៉ាលី
សេង សូណា
អានអត្ថបទបន្ត៖ សេង សូណា ៖ ខ្ញុំប៉ុណ្ណឹងបញ្ចេញមិនទាន់អស់ទេ
អានអត្ថបទបន្ត៖ បាត់មុខយូរ តេង សាម៉ៅ ត្រឡប់មកវិញជាមួយនឹងការឲ្យលុយធីប
អានអត្ថបទបន្ត៖ ទិដ្ឋភាពសំខាន់ៗ នៃការបើកមហោស្រពភាពយន្តអន្តរជាតិ
អត្ថបទ៖ អ៊ីង សុឡា