ហ្វីហ្វី ធ្វើ​ខួប​កំណើត​ក្រោម​ការ​ជ្រោមជ្រែង​ពី​ឧកញ៉ា!

  • 2014-12-13 16:38:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​គម្រប់​ខួប ២៥ ​ឆ្នាំ ​​យប់​មិញ​ កញ្ញា ហ្វីហ្វី​ រៀប​ចំ​ឡើង​ដោយ​មាន​​ភាព​សប្បាយ​រីករាយ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ឧកញ៉ា​សម្បូរ​ទ្រព្យ​ម្នាក់។

 

ការ​រៀប​ចំ​ប្រមាណ​ជា ២០​តុ​ មិន​សូវ​ជា​មាន​អ្នក​សិល្បៈ​ច្រើន​ចូល​រួម​ទេ​ក្នុង​ភោជនីយដ្ឋាន ពិភព​រាត្រី​ យប់​មិញ។ ក៏ប៉ុន្តែ​សម្រាប់​វត្តមាន​ឯកឧត្ដម និង​ឧកញ៉ា​ កញ្ញា​ប្រាប់​ថា ​ចូល​រួម​ប្រហែល​ជា​ជិត ១០​នាក់។

 

កញ្ញា ហ្វីហ្វី ក្នុង​ពិធី​ខួប​កំណើត​យប់មិញ

 

 

ទាក់ទង​នឹង​ម្ចាស់​ឧបត្ថម្ភ​ខួប​​​កំណើត​តារា​សម្ដែង ចម្រៀង និង ​ជា​ពិធីការិនី​ កញ្ញា ហ្វីហ្វី ព្យាយាម​លាក់បាំង ដោយ​​និយាយ​ថា៖ "មាន​​ខាង​ណា​ឧបត្ថម្ភ​បង ប៉ាៗ​ខ្ញុំ​សោះ​ហ្នឹង ហើយ​ឯកឧត្ដម និង​ ឧកញ៉ា​មួយ​ចំនួន​ទៀត​សុទ្ធសឹងតែ​​ជាអ្នក​​រាប់​អាន​ដូច​បងប្អូន​ចឹង គ្មាន​អ្វី​ផ្សេង​ពី​នេះ​ទេ"។

 

តារា​រូប​នេះ​បន្ត​ថា​ ចាប់​តាំង​ពី​ធ្វើ​ខួប​កំណើត​​មក គឺ​មាន​តែ​យប់​មិញ​ទេ ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បន្ទាប់​​ពី​ប្រជាប្រិយភាព​ក្នុង​សិល្បៈ​ចាប់​ផ្ដើម​កើត​ឡើង។

 

បើ​ទោះ​ជា​​ប្រឹង​លាក់បាំង និង ​ឆ្លើយ​បដិសេធ​យ៉ាង​ណា​ក៏​ដោយ ប្រភព​ពី​​អ្នក​សិល្បៈ​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា ខួប​កំណើត ហ្វីហ្វី យប់​មិញ​គឺ​មាន​​ឧកញ៉ា​ម្នាក់ ជា​ម្ចាស់​ចម្ការ​កៅស៊ូ​នៅ​ខេត្ត កំពង់ចាម​ជួយ​ជ្រោមជ្រែង។

 

អ្នក​នាង ចាន់ តារា​ទី និង​អ្នក​នាង ប៉ែន សុផានី ចូល​រួម​ខួប​កំណើត ហ្វីហ្វី យប់មិញ

 

ប្រភព​បន្ត​ថា រវាង​កញ្ញា ហ្វីហ្វី និង ​ឧកញ៉ា​ម្ចាស់​ចម្ការ​កៅស៊ូ ទើប​ស្គាល់​គ្នា​មួយ​រយៈ និង​ យល់ចិត្ត​យល់​ថ្លើម​គ្នា​តែ​ប៉ុណ្ណោះ។

 

កញ្ញា ហ្វីហ្វី មាន​ឈ្មោះ​ដើម​ថា ប៊ិន បូ​ហ្វី មក​ពី​ខេត្ត​ កណ្ដាល។ នាង​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​កាល​ពី​​​ឆ្នាំ​២០១២​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ប្រជាប្រិយភាព​នាង​ទទួល​ការ​រីក​ចម្រើន​​ទៅ​មុខ បន្ទាប់​ពី​ហ៊ាន​បញ្ចេញ​ភាព sexy ជូន​ទស្សនិកជន។

 

បច្ចុប្បន្ន​កញ្ញា​ កំពុង​ថត​រឿង​ភាគ​ឱ្យ​ស្ថានីយ​ទូរទស្សន៍ CTN ដោយ​ទទួល​តំណែង​ជា​តួ​ឆ្នាស​ក្នុង​រឿង "កំលោះ​ស្រុក​ស្រែ ស្នេហ៍​ក្រមុំ​ឡប់ៗ"៕

 

 

 

 

 

 

 

 

អានអត្ថបទបន្ត៖ ​Laura ​​​លក់​អាល់ប៊ុម​បទ «ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​» ​​​ឲ្យ​​​លុយ​​ទៅ​​​​​គន្ធបុប្ផា​​

អានអត្ថបទបន្ត៖ តារា​រ៉េប​ ១០​ដួងនេះ ពាក់​ច្រវាក់​មាស​​ពេជ្រស្ទើរ​បាក់​ក

អានអត្ថបទបន្ត៖ ​​មាស សុខសោភា ភ្ញាក់​ផ្អើល​ក្នុង​កម្មវិធី Hennessy

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី