ម៉ូតូ​ទឹក​​នៅ​ឆ្នេរ​អូឈើទាល​​​ជួល​​ថ្លៃ​ដូច​មាស​​​​ ១​ម៉ោង​ៗ​រាប់​រយ​ដុល្លារ

  • 2014-12-13 18:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជួល​ម៉ូតូ​ទឹក​ ជិះ​លម្ហែ​នៅ​ឆ្នេរ​អូឈើ​ទាល​ខេត្ត​​ព្រះសីហនុ មាន​ភាព​​​​​​​ពេញ​និយម​​គ្រាន់​បើ​​ចំណោម​ភ្ញៀវ​បរទេស។ ​ឯ​​ភ្ញៀវ​​ខ្មែរ​​វិញ មាន​មួយៗ​គឺ​​​​​សម្រាប់​តែ​អ្នក​មាន​ធនធាន​ច្រើន​​​​​ ព្រោះ​​ថា​​សេវា​កម្សាន្ត​នេះ​មាន​តម្លៃ​ខ្ពស់​បន្តិច​​។

 

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ម៉ូតូ​ទឹក​​​មួយ​រួប​​ប្រាប់ Sabay ​ថា​​​ម៉ូតូ​ទាំង​នេះ​​ទិញ​​​ចូល​ពី​ប្រទេស​ថៃ​ក្នុង​គ្រឿង​ៗ​តម្លៃ​ជាង​៥០០០​ដុល្លារ​។ ​ម៉ូតូ​ទាំង​នេះ​មាន​២​ប្រភេទ​។ ម៉ូតូ​ធំ​អាច​ជិះ​បាន​គ្នា​​៣​នាក់ ជួល​ក្នុង​មួយ​ម៉ោង​១២០​ដុល្លារ។ ឯ​ម៉ូតូ​ប្រភេទ​តូច​​​ជិះ​គ្នា​២​នាក់​វិញ ជួល​​មួយ​ម៉ោង​​៨០​ដុល្លារ។ ​លោក​ថា​​ជា​ប្រចាំ​​អ្នក​ទេសចរណ៍​​តែង​ជួល​ម៉ូតូ​ទាំង​នេះ​ជិះ​បញ្ឆិច​លេង​លើ​​​​​ផ្ទៃ​សាគរ​យ៉ាង​រីក​រាយ​​​នៅ​ពេល​ពួក​គេ​​ទៅ​ដល់​ដែន​​សមុទ្រ​ល្បី​របស់​ខ្មែរ​មួយ​នេះ​​​។  ​

 

http://youtu.be/4vnTI-qGi20

អត្ថបទថ្មី