នាយករដ្ឋ​​មន្ត្រី​ខ្មែរ​ សរសើរ​កម្មវិធី "The Voice Cambodia" និង "សំនៀង​ចែងចាំង"

  • 2014-09-29 19:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​លើក​ដំបូង​ហើយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​សរសើរ​ចំពោះ​កម្មវិធី​ប្រលង​ចម្រៀង​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ចំនួន​ពីរ ក្នុង​នោះ​​មាន​ស្ថានីយ​ទូរទស្សន៍​ CTN និង ហង្ស​មាស ដែល​ជា​ផ្នែក​មួយ​លើក​កម្ពស់​វិស័យ​សិល្បៈ​ខ្មែរ​ផ្នែក​សម័យ។

 

ការ​លើក​សរសើរ​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានីយ​ទូរទស្សន៍​ហង្សមាស បាន​ទិញ​សិទ្ធិ​កម្មវិធី​ពី​បរទេស​ដែល​មាន​ឈ្មោះ​ថា The Voice និង កម្មវិធី "សំនៀង​ចែង​ចាំង"​ ជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​របស់​ស្ថានីយ​ទូរទស្សន៍​ CTN។

 

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកលវិទ្យាល័យ​បៀលប្រាយ​នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ព្រឹកមិញ​ សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើក​ឡើង​សរសើរ​ដល់​​គ្រូ​បង្វឹក​ទាំង​៤ របស់​កម្មវិធី The Voice Cambodia របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស​ថា ពិត​ជា​មាន​សមត្ថភាព​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ជ្រើសរើស​បេក្ខជន បេក្ខនារី ដែល​ចូល​រួម​ការប្រកួត​កម្មវិធី​កន្លង​មក។

 

"ខ្ញុំ​ថា គ្រូ​បង្វឹក​ មាន​សមត្ថភាព​អត់​ធម្មតា ពួកគេ​ពិត​ជា​មាន​សមត្ថភាព​ស្ដាប់​សំឡេង ពេល​ខ្លះ​បេក្ខជន​តែ​ម្នាក់​ទេ តែ​គ្រូ​ចុច​យក​ទាំង ​៤​ នាក់ អា​ហ្នឹង​មាន​ន័យ​ថា​ គេ​ចេះ​ច្បាស់​ដូច​គ្នា"។

ចុចស្ដាប់​ប្រសាសន៍​​ សម្ដេច​តេជោ ហ៊ុន សែន​ [audio mp3="http://media.sabay.com/uploads/2014/09/Sam-Dach-Hun-Sen.mp3"][/audio]

ដោយ​ឡែក​និយាយ​ដល់​កម្មវិធី​របស់​ CTN គឺ​កម្មវិធី​ "សំនៀង​ចែង​ចាំ" សម្ដេច ហ៊ុន សែន​ក៏​បាន​សរសើរ​ដល់​កម្មវិធី​នេះ​ផង​ដែរ​ថា​​​ មាន​​គ្រូ​បង្វឹក​សុទ្ធសឹងតែ​មាន​សមត្ថភាព ជំនាញ​ពិត​ប្រាកដ​ធ្វើ​ឱ្យ​​​មាន​សេចក្ដី​ទុក​ចិត្ត​ពី​ បេក្ខជន បេក្ខនារី រួម​នឹង​ទស្សនិកជន។

 

ប្រមុខ​រាជរដ្ឋាភិបាលក៏បាន​​វាយ​តម្លៃ​ថា ​វិស័យ​សិល្បៈ​ខ្មែរ​នឹង​បោះ​ជំហាន​ទៅ​មុខ​ ដោយ​ទីផ្សារ​ចម្រៀង​កំពុងតែ​ប្រកួតប្រជែង​គ្នា​ខ្លាំង។

សូមចុចអាន៖ ភ្លេច​ៗ​ខ្លួន!​​ ​​ឡាន​ក្រុង​ច្រើន​ខ្សែ​​​​ជិះ​ Free ​តិច​​សិស្ស-និស្សិត ​និង​ចាស់​ៗ​​​អត់​ដឹង?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា រូបថត៖ Facebook

អត្ថបទថ្មី