កូន​ខ្មែរ​ពីរ​រូប​ឡើង​ប្រឡង Got Talent នៅ​បារាំង​យប់​មិញ ពិត​ជា​រញ្ជួយ​ឆាក

  • 2014-12-17 18:48:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សម្ដែង​ក្បាច់​គុន CASCADE DEMO របស់​តារា​ខ្មែរ​រស់​នៅ​ទឹក​ដី​បារាំង Maurice Chan បាន​បង្ហាញ​ខ្លួន​ជា​ថ្មី​លើ​ឆាក​ប្រឡង​សមត្ថភាព Got Talent នៅ​ប្រទេស​បារាំង ដែល​បាន​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ យប់មិញ។

សម្រាប់​វគ្គ​ដំបូង​នេះ ក្រុម CASCADE DEMO បាន​បញ្ចេញ​ក្បាច់​គុន​ពិសេស​ៗ​ជា​ច្រើន​លាយ​ឡំ​ឈុត​កំប្លែង​ខ្លះ​ៗ ដែល​ធ្វើ​ឲ្យ​គណៈកម្មការ​ក៏​ដូច​ជា​ទស្សនិកជន​ទស្សនា​ផ្ទាល់​ទះ​ដៃ​អបអរ​ដោយ​ពេញ​ចិត្ត។ ក្នុង​ចំណោម​សមាជិក​ទាំង​៦​នាក់​ដែល​ឡើង​សម្ដែង មាន​ពីរ​រូប​មាន​ដើម​កំណើត​ជា​ជនជាតិ​ខ្មែរ គឺ Maurice Chan និង David Nop។ ពួក​គេ​បាន​ឆ្លង​កាត់​វគ្គ Audition ដោយ​ជោគជ័យ។

 

កាល​ពី​ឆ្នាំ​២០១២ ក្រុម CASCADE បាន​ចូល​ប្រឡង​កម្មវិធី Britain's Got Talent ដោយ​បាន​ជាប់​ត្រឹម​វគ្គ Semi-Final។

 

ទស្សនា​ការ​សម្ដែង​របស់​ក្រុម CASCADE DEMO កាល​ពី​យប់​មិញ៖

 

http://youtu.be/H0-O_E2_HZ8

តើ​ក្រុម​ CASCADE នឹង​អាច​ទទួល​បាន​ជយលាភី​ក្នុង​កម្មវិធី​ France's Got Talent 2014 បាន​ដែរ​ឬ​យ៉ាងណា? សូម​រង់ចាំ​តាមដាន​ជាមួយ​ Sabay បន្ត​ទៀត។

 

ចុច​ត្រង់​នេះ ដើម្បី​អាន​ប្រវត្តិ Maurice Chan និង​ការ​បង្កើត​ក្រុម CASCADE

 

អត្ថបទ៖ វ៉ាន់ថន