ម៉ាស៊ីន​ផលិត​ចំណី​របស់ Dr. Flint ដំណើរការ​ខុស​ប្រក្រតី​អុកឡុក​ពេញ​ពិភព Avatar

  • 2014-09-30 17:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ពី​ឈ្មោះ Dr. Flint ប្រិយមិត្ត​ដែល​ធ្លាប់​ទស្សនា​រឿង​តុក្កតា​កំប្លែង​បែប​វិទ្យាសាស្ត្រ​ច្នៃ​ប្រឌិត Cloudy With a Chance Of Meatballs ប្រាកដ​ជា​ស្គាល់​មិន​ខាន ព្រោះ​គាត់​គឺជា​តួឯក​ក្នុង​រឿង​នេះ​ដែល​បាន​បង្កើត​ម៉ាស៊ីន​ផលិត​ចំណី​ដ៏​ធំ​មួយ​ហើយ​ទុក​នៅ​លើ​អាកាស ដើម្បី​ងាយស្រួល​ក្នុង​ការ​ទម្លាក់​ចំណី​អាហារ​ណា​ដែល​គាត់​ត្រូវការ និង​ចង់​ញ៉ាំ។

 

អាន៖ ការ​ពិត​លេង​ហ្គេម​មាន​ប្រយោជន៍​អីចឹង​ទេ!

 

ជា​អកុសល ថ្មីៗ​នេះ ម៉ាស៊ីន​ផលិត​ចំណី​នោះ​ស្រាប់តែ​ដំណើរការ​ខុស​ប្រក្រតី មិន​អាច​គ្រប់គ្រង​បាន ហើយ​បែរជា​ផលិត​បាន​នូវ​ចំណី​អាហារ​ដែល​មាន​ជីវិត​ដើរ​អុកឡុក​ទីក្រុង Avatar ទៅវិញ។ Dr. Flint បាន​ព្យាយាម​កម្ទេច​ម៉ាស៊ីន​នោះ​ដែរ ប៉ុន្តែ​គ្មាន​សំណាង​ឡើយ ព្រោះ​ម៉ាស៊ីន​ផលិត​ចំណី​នោះ​បាន​លាក់ខ្លួន​ពួន​អាត្មា​នៅ​លើ​កោះ​សម្ងាត់​មួយ ហើយ Dr. Flint មិន​អាច​រក​ឃើញ​ម៉ាស៊ីន​ផលិត​ចំណី​នោះ​ឡើយ។ នៅ​ពេល​នេះ មាន​តែ​តួអង្គ Avatar ប៉ុណ្ណោះ​ដែល​អាច​ជួយ​ទប់ទល់ មិន​ឲ្យ​ចំណីអាហារ (ផ្លែ Strawberry, ផ្លែ​ត្រសក់ Cucumber, ស្ករ​សំឡី Marshmallows និង Hamburger) អុកឡុក​ទីក្រុង Avatar បាន។

 

 

អ្វី​ដែល​អ្នក​កម្សាន្ត​ត្រូវ​ធ្វើ​ពេល​នេះ​គឺ ព្យាយាម​ស្វែងរក​ចាប់ ផ្លែ Strawberry, ផ្លែ​ត្រសក់ Cucumber, ស្ករ​សំឡី Marshmallow និង​វាយ​សម្លាប់ Hamburger ដែល​នំ​ចំណី​ផ្លែឈើ​ទាំងនេះ​នឹង​បង្ហាញ​ខ្លួន​ដោយ​ចៃដន្យ​ក្នុង​តំបន់​ណា​មួយ​ជា​បន្តបន្ទាប់។

 

អាន៖ មូលហេតុ​សំខាន់​ទាំង ៥ ដែល​អ្នក​មិន​គួរ​រំលង CCC 2014

 

នៅ​ពេល​ដែល​អ្នក​កម្សាន្ត​សម្លាប់ ឬ​ចាប់​ចំណី​ណា​បាន​មួយ ប្រិយមិត្ត​នឹង​ទទួល​បាន​ពិន្ទុ​ប្រភេទ​ចំណី​នោះ (Strawberry Point, Cucumber Point, Marshmallows Point និង Honor Point សម្រាប់​ការ​សម្លាប់ Hamburger) ចំនួន​មួយ ដែល​ប្រភេទ​ពិន្ទុ​ទាំងនេះ ប្រិយមិត្ត​អាច​ធ្វើ​ការ​សន្សំ​ដើម្បី​ប្ដូរ​យក​ប្រភេទ​នំ​ចំណី​ទាំងនោះ​មក​ធ្វើ​ជា​សត្វ​ចិញ្ចឹម​វិញ។

 

 

 

 

អ្វី​ដែល​ពិសេស​សម្រាប់ Honor Point គឺ​ថា អ្នក​កម្សាន្ត​អាច​ធ្វើ​ការ​សន្សំ Honor Point ដើម្បី​ប្ដូរ​យក​សំលៀកបំពាក់​ជា​សត្វ​មាន់ Chicken Set ក៏​ដូចជា​ឈុត​សំលៀកបំពាក់​របស់ Dr. Flint (Flint Lockwood Set) ផង​ដែរ ដែល​មួយ​ឈុត​នេះ​អាច​ធ្វើ​ឲ្យ​តួអង្គ​របស់​ប្រិយមិត្ត​មាន​រូបរាង​ដូច Dr. Flint Lockwood តែ​ម្ដង។

 

Avatar Update លើក​នេះ​ចំ​រឿង​ចូលចិត្ត​មើល​អី​ណា! ទប់​អារម្មណ៍​លែង​បាន​បណ្ដោយ៕

 

អត្ថបទ៖ ភីឆាយ

អត្ថបទពេញនិយម
អត្ថបទថ្មី