ម៉ូដធៀបការ ស្អាតៗកំពុងពេញនិយមនិងតម្លៃ
- 2014-12-22 18:42:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដធៀបការ ស្អាតៗកំពុងពេញនិយមនិងតម្លៃ
ចន្លោះមិនឃើញ
អ្នកនាង គន្ធា អ្នកគ្រប់គ្រងហាងបោះពុម្ភធៀបការ ធៀបកម្មវិធីគ្រប់ប្រភេទនៅ ហាងអង្គរមាស ខាងកើតសាលាបារាំង អាឡឺយ៉ង់ បណ្ដោយផ្លូវ ១៤៨ ថាធៀបការត្រូវប៉ាន់បំផុតឥឡូវនេះគឺ ពណ៌ឆើតៗ និងមានតម្លៃពី ០,៥ ទៅ ០,៨ដុល្លារ។
អ្នកគ្រប់គ្រងរូបនេះថា តម្លៃធៀបការស្អាតសមរម្យមានចាប់ពី បួនប្រាំកាក់ (ដុល្លារ) ដល់ជិត៤ដុល្លារ។ ប៉ុន្តែធៀបតម្លៃខ្ពស់ៗ ពុំសូវសម្បូរម៉ូយទេ គឺទាល់តែអ្នកមុខអ្នកការធំដុំទើបគេកុម្ម៉ង់។ អ្នកល្មមៗគេនិយមធៀបក្រោម១ដុល្លារ។
អតិថិជនអាចកុម្ម៉ង់ ម៉ូដ ពណ៌ ក្បាច់ក្បូរតាមចិត្តចង់ ហើយតម្លៃនឹងចុះឲ្យកាន់តែធូ បើត្រូវការធៀបច្រើន។ ធៀបល្អផុតលេខ តម្លៃជិត៤ដុល្លារ តែកុម្ម៉ង់ច្រើន អាចចុះត្រឹម២ដុល្លារ ឬដល់១,៨ដុល្លារ គឺកាន់តែច្រើនកាន់តែធូរថ្លៃ។
អ្នកការឥឡូវ គេចូលចិត្តពណ៌ស្រស់ៗ ពិសេស ស្វាយ និងផ្កាឈូកតែម្ដង ហើយជាទូទៅធៀបមួយរោងត្រូវប្រើពេលក្បែរមួយអាទិត្យ ដើម្បីបោះពុម្ពគំរូឲ្យអតិថិជនមើលពេញចិត្តឬអត់ និងបោះពុម្ពយកតែម្ដង។
ស្ត្រេសចង់ប្ដូរបរិយាកាស អាចទៅហាងញ៉ាំអាហារលើអាកាសមួួយនេះ
http://youtu.be/NYEO75t_Wfs
ខាងក្រោមនេះជាម៉ូដកំពុងមួយចំនួនសម្បូរអ្នកកុម្ម៉ង់។ មានបំណងបោះធៀបផ្សេងៗប្រិយមិត្តអាចទាក់ទងហាង អង្គរមាសតាមទូរសព្ទលេខ 012 22 59 55 ឬ 093 91 28 87៕
ខាងលើនេះជាធៀបខ្លះៗមានតម្លៃលើស២ដុល្លារ