ស្ងាត់ៗ កាយ​សម្ព័ន្ធ​នាំ​មេដាយ​ ៥ គ្រឿង​មក​ពី​វៀតណាម

  • 2014-12-24 16:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​កីឡាករ​កាយ​សម្ព័ន្ធ​​ជម្រើស​ជាតិ​កម្ពុជា ដណ្ដើម​បាន​មេដាយ​​ចំនួន ៥ គ្រឿង​មក​ពី​ពាន​រង្វាន់ Vietnam National Club and Open Championship ក្នុង​ទីក្រុង​ហូជីមិញ ដែល​ចាប់​ប្រកួត​​ពី​ថ្ងៃ​ទី ១៧ ដល់ ២២ ខែ ធ្នូ កន្លង​ទៅ​នេះ។

 

 

កីឡាករ​របស់​កម្ពុជា នៅ​ខាង​ឆ្វេង

 

មេដាយ​ដែល​កម្ពុជា​ទទួល​បាន​មាន៖​ ១) មេដាយ​សំរឹទ្ធ ១ គ្រឿង​លើ​​វិញ្ញាសា​​ឯកត្តជន​ ផ្នែក​អាយុ ១២ ដល់ ១៤ ឆ្នាំ។ ២) កីឡាករ​ ជឿន ចាន់បូរី ឈ្នះ​មេដាយ​ប្រាក់​ ១ គ្រឿង​វិញ្ញាសា​ឯកត្តជន ផ្នែក​អាយុ ១៥ ដល់ ១៧ ឆ្នាំ។ ៣) កីឡាករ មូន យូណាន់ ឈ្នះ​មេដាយ​សំរឹទ្ធ ១ គ្រឿង​វិញ្ញាសា​ឯកត្តជន ផ្នែក​អាយុ ១៥ ដល់ ១៧ ឆ្នាំ។ ៤) កីឡាករ សោ សុផេង ឈ្នះ​មេដាយ​ប្រាក់ ១ គ្រឿង​វិញ្ញាសា​ឯកត្តជន ផ្នែក​អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង។ ៥) កីឡាករ សោ សុផេង, ង៉ែត វាសនា និង ផាន សុភ័ក្រ​ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ ១ គ្រឿង​វិញ្ញាសា​ទ្រីយូ (Trio)។

 

 

លោក ណយ ផាណា ផ្ដល់​កិច្ចសម្ភាសន៍​ដល់​ទូរទស្សន៍​វៀតណាម

  លោក ណយ ផាណា ប្រធាន​ប្រតិភូ និង ជា​គ្រូ​បង្វឹក​ក្រុម​​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​​សន្និដ្ឋាន​ថា​ ក្រោយ​បញ្ចប់​យុទ្ធនាការ​ប្រកួត​ក្នុង​ពាន​រង្វាន់​នៅ​ក្រៅ​ប្រទេស​លើក​នេះ លោក​សម្លឹង​ឃើញ​កីឡាករ កីឡា​ការិនី របស់​កម្ពុជា កើន​ឡើង​ទាំង​កម្លាំងកាយ​និង​បច្ចេកទេស​ បើ​ធៀប​នឹង​ឆ្នាំ ២០១៤ កន្លង​មក។ លោក​រំពឹង​ថា​នៅ​ឆ្នាំ ២០១៥ ខាង​មុខ​នេះ​កីឡាករ​កីឡា​ការិនី ទាំង​អស់​នឹង​​មាន​សមត្ថភាព​​កើន​ឡើង​ប្រសើរ​ជាង​នេះ​ទៀត៕

  អត្ថបទ៖ ម៉ឺន រស្មី រូបថត៖ផ្ដល់ឱ្យ

អត្ថបទពេញនិយម