ល្បិចបោកថ្មីលេចចេញ សិស្ស-និស្សិតត្រូវប្រាប់ឲ្យប្រុងប្រយ័ត្នខ្ពស់
- 2014-12-26 23:54:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចបោកថ្មីលេចចេញ សិស្ស-និស្សិតត្រូវប្រាប់ឲ្យប្រុងប្រយ័ត្នខ្ពស់
ចន្លោះមិនឃើញ
សាស្ត្រាចារ្យ និងនិស្សិតទាំងអស់រៀននៅសាកលវិទ្យាល័យ ត្រូវបានប្រាប់ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ជៀសវាងពីជនខិលខូចមួយចំនួនបោកប្រាស់តាមរូបភាពស្វែងរកការងារឲ្យធ្វើ ដូចជាសុំលេខទូរសព្ទ ឈ្មោះ ដើម្បីណាត់ជួបនៅខាងក្រៅ រួចធ្វើសកម្មភាពប្លន់។
លោក សំ អុល មន្ត្រីទំនាក់ទំនង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រាប់ Sabay ថា បញ្ហានេះនៅមិនទាន់មានសិស្ស -និស្សិតណាម្នាក់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រងគ្រោះនៅឡើយទេ។ ប៉ុន្តែនេះគឺជាការជូនដំណឹងជាមុន ដើម្បីឲ្យប្អូនៗ និស្សិតមានការប្រុងប្រយ័ត្នខ្ពស់៕
អានអត្ថបទ៖ អ្នកថតរូបទម្លាយការងារអូតេសលើយន្តហោះ
អត្ថបទ៖មៃ សុខលីម