តម្លៃសំអាងការលំដាប់ៗទាំង៤កំពុងត្រូវប៉ាន់សម្រាប់កាលីបអ្នកភ្នំពេញ
- 2015-01-01 14:00:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្លៃសំអាងការលំដាប់ៗទាំង៤កំពុងត្រូវប៉ាន់សម្រាប់កាលីបអ្នកភ្នំពេញ
ចន្លោះមិនឃើញ
ប្រិយមិត្តដែលមានគម្រោងចូលរោងជ័យជាមួយមនុស្សជាទីស្រលាញ់នាឆ្នាំ២០១៥ថ្មី ប្រាកដជាមានកង្វល់ក្នុងការជ្រើសរើសសំអាងការពាក់ព័ន្ធនឹងតម្លៃ និងការតុបតែង ស្លៀកពាក់ ថាតើស្អាត ឬមិនស្អាត។
មិនថ្វីទេ Sabay សូមណែនាំប្រិយមិត្តពីតម្លៃសំអាងសុទ្ធតែលំដាប់ៗទាំង៤ កំពុងត្រូវប៉ាន់សម្រាប់កាលីបអ្នកភ្នំពេញ ដើម្បីជាគំនិតពិចារណា។
រូបពីសំអាងការ ប៉ារ៉ាឌី
តម្លៃសំអាងការដែលអ្នកមានកំពុងពេញនិយមជ្រើសរើស គឺមានចាប់ពី២៤០០ដុល្លារ, ៣៥០០ដុល្លារ, ៤១០០ដុល្លារ និងរហូតដល់ ៥៦០០ដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពីអ្នកស្រី ឌី ម៉ាឡែន ម្ចាស់សំអាងការ ប៉ារ៉ាឌី បានប្រាប់ Sabay។
ឯតម្លៃចាប់ពីតូចទៅដល់ធំ គឺគិតជាកញ្ចប់ទាំងអស់ មានន័យថា សរុបទាំងផ្នួងការ ភ្លេងខ្មែរ និងការរៀបចំតុបតែងផ្ទះ។ ពិសេសត្រង់ថា បើអតិថិជនយកចាប់ពី៣៥០០ដុល្លារឡើងទៅ គឺសម្រាប់កូនក្រមុំ និងកូនកំលោះបានសំលៀកបំពាក់ថ្មីសុទ្ធសាធពាក់មុនគេតែម្ដង។ សម្រាប់តម្លៃពិសេស៥៦០០ដុល្លារវិញនោះ គឺសំលៀកបំពាក់កូនក្រមុំ កូនកំលោះគឺថ្មីទាំងអស់ពេញមួយថ្ងៃ ទាំង១២ឈុត ហើយអតិថិជនអាចឌីហ្សាញម៉ូដបាន និងអាចរើសប៉ាក់តម្លៃ 1m=200$ បានថែមទៀត។
បើប្រិយមិត្តចាប់អារម្មណ៍ អាចទាក់ទងតាមរយៈលេខទូរសព្ទលេខ ០១២ ៧៦១ ៦៩៩/០១២ ៣៦៩ ១៩១ ឬអាចទៅកាន់អាសយដ្ឋានផ្ទះលេខ ១៧៨ ផ្លូវ១៤៣ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន ភ្នំពេញ។
រូបពីសំអាងការ ប៉ារ៉ាឌី
ចំណែកឯ ខាត់ សុឃីម សំអាងការវិញ គឺមិនខុសពីឆ្នាំមុនៗទេមានចាប់ពី១០០០ដុល្លារ, ២០០០ដុល្លារ ដល់៥០០០ដុល្លារ សម្រាប់តែក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះ។
អ្នកនាង ខាត់ សុឃីម ប្រាប់ថា សម្រាប់តម្លៃ១០០០ដុល្លារ គឺមានតែសំអាង (ផ្នួង) មួយមុខគត់ តែសំលៀកបំពាក់ក៏មិនអន់ពេកដែរគឺអាស្រ័យទៅលើអតិថិជនតែប៉ុណ្ណោះ។ ប៉ុន្តែបើចាប់ពី២០០០ដុល្លារ ឡើងទៅគឺមានគ្រប់រួមទាំង ផ្នួងការ រៀបចំតុបតែងផ្ទះ ភ្លេងខ្មែរ អ្នកកំប្លែងពេលកាត់សក់ និងសំលៀកបំពាក់ថ្មីៗ។ សម្រាប់តម្លៃ៥០០០ដុល្លារវិញ គឺពិសេសទាំងអស់សំលៀកបំពាក់កូនក្រមុំ កូនកំលោះគឺ១២ឈុតថ្មីទាំងអស់អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមាន Free រ៉ូបនៅពេលចប់កម្មវិធីជូនដល់កូនក្រមុំមួយឈុត ដោយកូនក្រមុំអាចឌីហ្សាញម៉ូដដោយខ្លួនឯងប្លែកស្រស់ស្អាត។
ព័ត៌មានលម្អិត ប្រិយមិត្តអាចទាក់ទងសំអាងការ ខាត់ សុឃីម តាមរយៈទូរសព្ទលេខ ០១២ ២២២ ២២១។
រូបពីសំអាងការ ខាត់ សុឃីម
ងាកទៅមើលតម្លៃនៅសំអាងការ លី ច័ន្ទសីហា វិញ អ្នកគ្រប់គ្រងសំអាងការបានប្រាប់ Sabay ថា មានចាប់ពី ១៥០០ដុល្លារ, ២២០០ដុល្លារ, ២៥០០ដុល្លារ, ៣០០០ដុល្លារ, ៣៥០០ដុល្លារ, និង៤០០០ដុល្លារ គឺមានជាកញ្ចប់ទាំងអស់គឺរួមទាំងផ្នួងការ ទាំងភ្លេងខ្មែរ ទាំងរៀបចំតុបតែងផ្ទះអាស្រ័យទៅលើអតិថិជនចង់បាន។
ចំពោះតម្លៃពិសេសជាងគេនោះក៏មិនខុសពីសំអាងការដទៃទៀតដែរ គឺសំលៀកបំពាក់កូនក្រមុំ កូនកំលោះសុទ្ធតែថ្មីទាំងអស់ជាង១០ឈុត។ ព័ត៌មានលម្អិត អាចទាក់ទងសំអាងការ លី ច័ន្ទសីហា តាមលេខទូរសព្ទ ០១៧ ៣៣០ ០០៧។
រូបពីសំអាងការ លី ច័ន្ទសីហា
ជម្រើសសំអាងការ ភ្នំពេញជ័យមង្គល ឯណោះវិញ តម្លៃមានចាប់ពី ១៨០០ដុល្លារ ដល់ ៣៥០០ដុល្លារ គិតជាកញ្ចប់ទាំងអស់។ អ្នកស្រី គ្រី ចាន់ណា ម្ចាស់សំអាងការ ប្រាប់ Sabay យ៉ាងដូច្នេះ។
តម្លៃ១៨០០ដុល្លារ រួមមានផ្នួង ភ្លេងខ្មែរ តុបតែងផ្ទះ សេវាមនុស្ស១០នាក់ កង្ហារមួយគ្រឿង ម៉ាស៊ីនត្រជាក់មួយគ្រឿង និងរូបថតនៅមុខហាង 60x90 មួយសន្លឹក។ ចំណែកឯតម្លៃ ២៨០០ដុល្លារ មានដូចគ្នា តែបានសំលៀកបំពាក់កូនក្រមុំថ្មី២ឈុត និងសេវាមនុស្ស១៥នាក់។ រីឯតម្លៃ ៣៥០០ដុល្លារវិញ មានសេវាដូចគ្នា និងមានបូកបន្ថែមពិធីបុកល័ក្ដ។
ព័ត៌មានលម្អិតពីសំអាងការ ភ្នំពេញជ័យមង្គល ទាក់ទងតាមទូរសព្ទលេខ ០៨៥/០៧៧ ៨៣៣ ៨៣៣ ផ្ទះលេខ៤៤ ផ្លូវ៣៦០ បឹងកេងកង III។
អានអត្ថបទ៖ ចង់ទាន់សម័យអត់? នេះនែ៎ ម៉ូដរ៉ូប១៧ឈុតថ្មីបំផុតសម្រាប់ឆ្នាំ២០១៥
ចង់មើលម៉ូដផ្សេងទៀតសូម ចុចត្រង់នេះ
អត្ថបទ៖ សុខអូន