ឪពុក Hummels ​មិន​ឱ្យ​កូន​ទៅ​លេង​នៅ Man Utd ​ទេ

  • 2015-01-09 18:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Manchester United ​ ​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​កីឡាករ Mats Hummels ​យ៉ាង​ខ្លាំង ​ប៉ុន្តែ​​​ឪពុក​របស់​ខ្សែការពារ​​កណ្ដាល​​រូប​នេះ​បាន​បដិសេធ​ថា​រឿង​ផ្ទេរ​ទៅ​នោះ​មិន​អាច​កើត​ឡើង​បាន​ទេ។

 

 

​ប៉ុន្មាន​សប្ដាហ៍​មក​នេះ Hummels ​មាន​ទំនាក់ទំនង​​​ខ្លាំង​ចំពោះ​ការ​ផ្លាស់​ទៅ​បិសាច​ក្រហម​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន​ (ប្រហែល​៥៣លាន​​ដុល្លារ)​ ប៉ុន្តែ​ឪពុក​របស់​ខ្សែ​ការពារ​​រូប​នេះ​​ ដែល​មាន​តួនាទី​ជា​ភ្នាក់ងារ​​​ផង​នោះ បាន​និយាយ​ថា ការ​ផ្ទេរ​ទៅ​ Man Utd ​​គឺ​មិន​អាច​កើត​មាន​បាន​ទេ ព្រោះ​រូប​គេ​ចង់​លេង​នៅ​ Borussia Dortmund បន្ត​ទៀត​។

 

 

កីឡាករ​​វ័យ​២៦​ឆ្នាំ​ដែល​ជួយ​អាល្លឺម៉ង់​លើក​ពាន World Cup ​រូប​នេះ​ មិន​ខុស​អី​ពី​មិត្ត​រួម​ក្រុម​របស់​គេ Marcos Reus ​នោះ​ទេ ​គឺ​មាន​របួស​ជាប់​ជានិច្ច​មិន​សូវ​បាន​លេង​ឱ្យ​ Dortmund ប៉ុន្មាន​ទេ​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ​នៅ​ដើម​សប្ដាហ៍​​កន្លង​ទៅ ​ពួកគេ​ទាំង​ពីរ​​​បាន​ចូល​ហ្វឹកហាត់​ជា​ធម្មតា​វិញ​ហើយ។ ពួក​គេ​ទាំង​២​សុទ្ធ​តែ​​ក្លាយ​ជា​មុខ​សញ្ញា​នៃ​ការ​តាម​ទិញ​ដូច​គ្នា ក្នុង​ខែ​មករានេះ៕

 

ចុចអានSneijder ​ព្រម​ទៅ​​ Juventus ​តែ​មិន​ទៅ Man Utd

 

ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail