​វេស្ប៉ា​​​ ២០១៥ ទំនើប​​គ្មាន​​គូរ​​ប្រៀប នរណា​​ឃើញ​​ក៏​​ខ្នាញ់​​​​​!

  • 2015-01-09 22:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​តៃវ៉ាន់​មួយ​បាន​បញ្ចេញ​ម៉ូតូ​​វេស្ប៉ា (Vespa) ទំនើប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​លោក​ ដោយ​អាច​រត់​បាន​ចម្ងាយ​ ៩៦គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ព្រម​ទាំង​មាន​កម្មវិធី​សម្រាប់​ភ្ជាប់​ទៅ​នឹង​ឧបករណ៍​ប្រើ​​ iOS និង​ Android បាន​ទៀត​ផង។

 

 

ម៉ូតូ​វេស្ប៉ា​ដ៏​ទំនើប​ និង​ចម្លែក​​មួយ​នេះ​ឈ្មោះ Gogoro ឬ​​ហៅ​ម្យ៉ាង​ទៀត​ថា Tesla of scooters ដែល​​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​តៃវ៉ាន់ Gogoro។ ម៉ូតូ​មួយ​នេះ​អាច​ដំឡើង​កម្មវិធី​មួយ​ឈ្មោះ Gogoro (អាច​ភ្ជាប់​ទៅ​នឹង​​ឧបករណ៍​ប្រើ iOS និង​ Android) ដែល​អាច​ឲ្យ​អ្នក​ផ្លាស់​ប្តូរ​ពណ៌​ភ្លើង​ចង្កៀង​ម៉ូតូ​ ត្រួត​ពិនិត្យ​​ស្ថានភាព​​អាគុយ​​ រក​ស្ថានីយ​សាក​អាគុយ​​ រក​ទីតាំង​របស់​ម៉ូតូ (ក្នុង​ករណី​បាត់) ឬ​ក៏​សុំ​ជំនួយ​ពី​អ្នក​ជំនាញ​ក្នុង​ករណី​ម៉ូតូ​ Gogoro មាន​បញ្ហា។

 

 

កន្លែង​ដាក់​អាគុយ​របស់​វ៉េស្ប៉ា​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​នេះ​​​ ស្ថិត​​នៅ​ក្រោម​កែប​របស់​វា​ ដែល​អាច​ដាក់​បាន​ចំនួន​ពីរ។ អាគុយ​​ទាំង​ពីរ​អាច​ដោះ​ដូរ​បាន​ដោយ​ងាយ​​ ដោយ​ចំណាយ​ពេល​ប្រហែល​ ៦វិនាទី​ប៉ុណ្ណោះ (ចំពោះ​ការ​ដូរ​​អាគុយ​​នៅ​ស្ថានីយ​របស់ Gogoro ដូច​ក្នុង​វីដេអូ)។

 

ត្បិត​តែ​បាន​បង្ហាញ​ Gogoro នៅ​ CES តែ​ខាង​ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​ពី​តម្លៃ​ និង​កាល​បរិច្ឆេទ​ដាក់​លក់​លើ​ទីផ្សារ​នៅ​ឡើយ​ទេ។ ទស្សនា​រូបភាព ​និង​វីដេអូ​​ខាង​ក្រោម​៖

 

 

 

 

 

 

 

 

វីដេអូ៖

​​អាន៖ Molot ២០១៥​ ធ្វើ​ឱ្យ​អ្នក​លេង​ម៉ូតូ​ធំ​​​ជ្រួលជ្រើម ខណៈ​តម្លៃ​មិន​ធម្មតា

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ dezeen