រឿង "ហនុមាន" ចេញ Trailer ផ្លូវការ កាន់តែមានអ្នកគាំទ្រ
- 2015-01-11 13:10:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "ហនុមាន" ចេញ Trailer ផ្លូវការ កាន់តែមានអ្នកគាំទ្រ
ចន្លោះមិនឃើញ
ចាប់តាំងពីពេលដែល រឿង "ហនុមាន" បញ្ចេញវីដេអូឃ្លីបក្រៅផ្លូវការ ដែលបង្ហាញពីមនុស្សមួយក្រុមវាយគ្នាដោយប្រើប្រាស់ក្បាច់គុនល្បុក្កតោមក ភាពយន្តនេះ ត្រូវបានមហាជនកោតសរសើរថា ឈុតឆាកវាយប្រហារមិនចាញ់ភាពយន្តបរទេស។
មកដល់ពេលឥឡូវនេះ រឿង "ហនុមាន" បានចេញ Trailer ផ្លូវការ (Official Trailer) ហើយ ដែលកាន់តែធ្វើអោយប្រជាប្រិយភាពរបស់ភាពយន្តនេះកើនឡើង ហើយក្លាយទៅជាភាពយន្តខ្មែរ ដែលប្រិយមិត្តទន្ទឹងរង់ចាំទស្សនាច្រើនជាងគេបំផុត។
សូមចុចអាន៖ រឿង ”ហនុមាន”ចេញTrailerផ្លូវការហើយ វ៉ៃមិនចាញ់រឿងចិនហុងកុង
សូមចុចអាន៖ សេង សូណា ៖ ខ្ញុំប៉ុណ្ណឹងបញ្ចេញមិនទាន់អស់ទេ
រឿង "ហនុមាន" នឹងចាប់ចាក់បញ្ចាំងជាសាធារណៈ តាមបណ្ដារោងភាពយន្តទំនើប (Digital Cinemas) ពីថ្ងៃទី 13 ខែកុម្ភៈ ខាងមុខនេះតទៅ ដែលចូលរួមសំដែងដោយ តារាជើងចាស់ និង តារាថ្មីជាច្រើនដួង ដែលមានការហ្វឹកហាត់ ទាំងការសំដែង និង ការប្រើប្រាស់ក្បាច់គុនវាយប្រហារ ជៀសវាងភាពឆ្គាំឆ្គងខុសការពិត។
នៅក្នុងសាច់រឿងគឺ លោក តារា សំដែងជាតួឯកឈ្មោះ វិចិត្រ មានគំនុំក្នុងចិត្តដោយសារតែគាត់បានឃើញផ្ទាល់ភ្នែកនូវអំពើឃាតកម្មសម្លាប់ឪពុកបង្កើតពីសំណាក់ក្រុមបងធំ កាលពី 12ឆ្នាំមុន។ ការត្រលប់មកវិញរបស់គាត់ គឺដើម្បីសងសឹក និង ស្វែងរកភាពអយុត្តិធម៌ជូនឪពុក ក៏ដូចជាជួយកម្ចាត់ជនពាល ឲ្យសង្គម ព្រោះក្រុមបងធំ គីមវែង នេះ ប្រព្រឹត្តិអំពើឧក្រិដ្ឋកម្មមិនញញើតដៃនោះទេ។
តារាសំដែងផ្សេងទៀតមាន ដូចជា កញ្ញា រីណែត ដែលនាងទើបតែទទួលបានពានរង្វាន់តារាប្រចាំឆ្នាំក្នុងកម្មវិធី Cambodia International Film Festival ដែលប្រារព្ធកាលពីខែធ្នូ ឆ្នាំ ២០១៤ កន្លងទៅ។
សាច់រឿងក៏បានបញ្ចូលនូវជីវិតរបស់បងប្រុសវិចិត្រ ដែលបានក្លាយទៅជាប៉ូលិសដ៏ល្អម្នាក់ ដែលគ្រួសាររបស់ខ្លួនកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ហើយពេលនេះគឺស្ថិតនៅក្នុងដៃរបស់វិចិត្រថា តើត្រូវការពារក្រុមគ្រួសាររបស់បងប្រុសខ្លួនដែលសេសសល់ រឺ ព្យាយាមសងសឹកគំនុំឪពុក។
ហនុមាន ត្រូវបានផលិត និង រៀបចំដោយយកចិត្តទុកដាក់ ទាំងការសំដែង ទាំងអត្ថន័យសាច់រឿង ព្យាយាមធ្វើយ៉ាងណា បង្កប់ន័យល្អសម្រាប់ប្រិយមិត្តទស្សនា ព្រមទាំងឲ្យស្របទៅនឹងគុណភាពភាពយន្តខ្នាតអន្តរជាតិ ដែលអាចទទួលយកបាន។
រឿង "ហនុមាន" សង្ឃឹមថា នឹងទទួលបានការគាំទ្រទស្សនាពីសំណាក់ប្រិយមិត្តយ៉ាងច្រើន ដែលជាការបង្ហាញនូវការជំរុញទឹកចិត្តដល់តួសំដែងកម្ពុជា ក៏ដូចជាលើកស្ទួយវិស័យ និង គុណភាពភាពយន្តកម្ពុជា អោយមានតម្លៃកាន់តែប្រសើរឡើង។
ប្រិយមិត្តអាចតាមដានព័ត៌មានផ្សេងទាក់ទិនទៅនឹង ហនុមាន ក៏ដូចជាភាពយន្តផ្សេងៗ ទៀតតាមទំព័រ Facebook របស់ចៃកុន www.facebook.com/jaikon.cambodia
សូមទស្សនាវីដេអូឃ្លីបខ្លីនៃ ហនុមាន នៅទីនេះ
http://youtu.be/e1t8KazxMUw
អត្ថបទ៖ ការផ្សាយពាណិជ្ជកម្ម