គ្រាន់​តែ​​​វីដេអូ​បង្រៀន​ក្រង​សក់​ម៉ូដ​នាង​មច្ឆា មាន​ចំនួន​ទស្សនា​ជាង ១លាន​ដង!​

  • 2015-01-13 21:22:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​វីដេអូ​បង្រៀន​ក្រង​ម៉ូដ​សក់​​​ប្លែក​ៗ​និង​ស្អាត​ៗ​​ ​ធ្វើ​ឲ្យ​ម្ដាយ​កូន​​ដ៏​ស្រស់​ស្អាត​ពីរ​​រូប​បាន​ទទួល​​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​នៅ​លើ​​បណ្ដាញ​ YouTube​  ជាពិសេស​គឺ​វីដេអូ​បង្រៀន​ក្រង​សក់​ម៉ូដ​​​នាង​មច្ឆា​ហ្នឹង​តែ​ម្ដង ដែល​មាន​ចំនួន​ទស្សនា​ជាង​មួយ​លាន​ដង​។ ​

 

 

ម្ដាយ​និង​កូន​ស្រី​ដែលជា​​ម្ចាស់​​គណនី Cute Girls Hairstyles លើ​ YouTube មាន​​ឈ្មោះ Mindy (ម្តាយ) និង Kamri (កូន​ស្រី)។ គណនី​  Cute Girls Hairstyles របស់​ពួក​គេ​​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៩ និង​មាន​អ្នក​ Subscribe រហូត​ដល់​ទៅ​ជិត​ ៣លាន​នាក់​ (២ ៩៥៦ ៨២៦)។ ជាក់ស្ដែង​​គ្រាន់​តែ​វីដេអូ​បង្រៀន​ក្រងសក់​​ម៉ូដ​​​នាង​មច្ឆា​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​​ "Mermaid Half Braid Tutorial” ដែល​បាន​បង្ហោះ​កាល​ពី​ចុង​ឆ្នាំ ២០១៤​ មាន​ចំនួន​ចូល​​ទស្សនា​ជាង ១លាន​ដង​ ​និង​មាន​ជាង ១ពាន់​ Comment ​។

 

ថ្មី​ៗ​នេះ​​លោក​ស្រី  Mindy ដែល​ជា​ម្ដាយ​និង​ជា​អ្នក​គ្រប់​គ្រង​គណនី Cute Girls Hairstyles បាន​បង្ហោះ​វីដេអូ​បង្រៀន​ក្រង​ម៉ូដ​សក់​មួយ​ម៉ូដ​ទៀត​មាន​ចំណង​ជើង​ថា "The Twist Braid Combo” ហើយ​ក៏​កំពុង​តែ​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ផង​ដែរ៕  វីដេអូ​ទី​មួយ​ខាង​ក្រោម​ជា​ការ​បង្រៀន​ក្រង​សក់​​ម៉ូដ​នាង​មច្ឆា និង​វីដេអូ​ទី​ពីរ​ជា​ម៉ូដ​សក់​កណ្ដាញ់​ឬ​មួល​៖

 

 

 

អាន៖ ក្លាយ​ជា​សេដ្ឋិនី​គ្រាន់​តែ​បង្រៀន​វិធី​​​តុបតែង​ខ្លួន​នៅ​លើ​ Youtube

 

ដោយ៖ ប៉ែត ផាន់និត ប្រភព៖  cutegirlshairstyles, youtube

អត្ថបទថ្មី