ឌីជេ ឡាយអិន ឡើងតុលាការស្អែក ទាំងមន្ទិលលើកូនទាំង៣!
- 2015-01-14 00:32:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌីជេ ឡាយអិន ឡើងតុលាការស្អែក ទាំងមន្ទិលលើកូនទាំង៣!
ចន្លោះមិនឃើញ
ឌីជេ ឡាយអិន នឹងឡើងតុលាការថ្ងៃស្អែក ដើម្បីជំនំជម្រះលើបណ្ដឹងលែងលះជាមួយអតីតភរិយាអ្នកនាង សន សុម៉ាលីនដា ទាំងមន្ទិលសង្ស័យលើកូនទាំង ៣ ថា អាចមិនមែនជាដំណក់ឈាមរបស់ខ្លួននោះទេ។
ឡាយអិន និយាយថា៖ "រឿងហ្នឹង! ខ្ញុំគ្មានអ្វីត្រូវលាក់បាំងទៀតទេ គឺទម្លាយចេញឲ្យអស់ ហើយបើអាចនោះ ខ្ញុំស្នើឲ្យមានការធ្វើតេស្តDNA ចំពោះកូនទាំង ៣ ទៀត ដើម្បីបញ្ជាក់ការពិត"។ ពិធីកររូបនេះ បន្តថា ប្រសិនបើលទ្ធផលបញ្ជាក់ថា មិនមែនជាកូនរបស់ខ្លួន រូបគេនឹងប្ដឹងទាមទារសំណងជំងឺចិត្តសម្រាប់ការចិញ្ចឹមបីបាច់តាំងពីដំបូងមក និង ក្ដីឈឺចាប់ទាំងឡាយ។
ប៉ុន្តែបើលទ្ធផលវិជ្ជមានបញ្ជាក់ថា ជាកូនរបស់ខ្លួនហើយនោះ ឡាយអិន នឹងស្នើទៅកាន់តុលាការ ដើម្បីយកកូនទាំង ៣ នាក់នោះទៅចិញ្ចឹមដោយផ្ទាល់។ លោកបន្តថា ៖ " គាត់គ្មានសិទ្ធចិញ្ចឹមកូនទេ ព្រោះក្នុងនាមជាម្ដាយ បានធ្វើរឿងមិនត្រឹមត្រូវចំពោះកូន និងចាកចេញពីផ្ទះទៀតផង"។ ម្យ៉ាងទៀតពិធីកររូបនេះអះអាងថា អតីតភរិយារបស់លោកមិនមានមុខរបរទេ។
ពិធីកររូបនេះ ព្រមានប្ដឹងបន្តទៀត ប្រសិនបើមានការរារាំងណាមួយពីភាគីអតីតភរិយា មិនឲ្យលោកបានជួបជុំជាមួយកូនៗរបស់ខ្លួន។ ទោះបីជាយ៉ាងណា ភាគីទាំងសងខាងត្រូវរង់ចាំមើលសេចក្ដីសម្រេចរបស់តុលាការនៅថ្ងៃស្អែកជាមុនសិន។
ប៉ុន្តែ ឡាយអិន អះអាងថា នឹងទៅចូលរួមស្ដាប់សាលក្រមរបស់តុលាការនៅថ្ងៃស្អែកមិនខាន។ ប៉ុន្តែមិនបានដឹងថា ភាគីអតីតភរិយាទៅចូលរួមដែរ ឬយ៉ាងណានោះទេ ព្រោះអ្នកទាំងពីរមិនបានខ្វល់ខ្វាយពីគ្នាទៀតឡើយ។ សូម្បីការហៅទៅសម្របសម្រួល ធ្វើឡើងដោយតុលាការ២លើកកន្លងមក ក៏នៅតែគ្មានប្រសិទ្ធភាពដដែល ទោះបីជារូបគេអះអាងថា ព្យាយាមស្នើឲ្យអតីតភរិយាបញ្ចប់យ៉ាងណាក៏ដោយ។
អញ្ចឹងហើយ រូបគេមានតែរង់ចាំនីតិវិធីរបស់តុលាការប៉ុណ្ណោះ ដើម្បីផ្ដាច់ចំណងអាពាហ៍ពិពាហ៍ជាច្រើនជាមួយអ្នកនាង សន សុម៉ាលីនដា ។ លោកបញ្ជាក់ចុងក្រោយថា៖"បន្ទាប់ពីនេះទៅ ខ្ញុំនឹងរៀបចំជីវិតជាថ្មី ដោយមិនធ្វើបាបខ្លួនឯង ហើយសម្ងំនៅក្នុងបន្ទប់រាប់ខែដូចពីមុនទៀតទេ"។
អានអត្ថបទ៖ តារាស្រីខ្មែរ១៩ដួងមិនមើលមិនបាន! អានអត្ថបទ៖ ជយលាភី" Hear My Song" ត្រៀមច្រៀងរកលុយជួយ PSE
អត្ថបទ៖ សំ ជំនាញ