សៀម​រាប ​ត្រូវ​​គេ​ព្យាករ​​ជា​​ គោលដៅ​​ ដ៏​ខ្លឹម​សម្រាប់​ទេសចរ​ពិភពលោក​ឆ្នាំ​២០១៥​

  • 2015-01-29 15:03:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ទីក្រុង Fort Lauderdale រដ្ឋ​ហ្វ័ររីដា​ និង​កោះ Mykonos ​ប្រទេស​ក្រិច ហើយ​នោះ ខេត្ត​សៀម​រាប​របស់​កម្ពជា ក៏​ត្រូវ​បាន​គេ​​ព្យាករ​​​​ថា​ជា​គោលដៅ​ លម្ហែ ​ដ៏​ខ្លឹម​មួយ​ ​សម្រាប់​ពិភពលោក​នៅ​​ឆ្នាំ ២០១៥​នេះ។ ​នេះ​បើ​តាម​ការ​សិក្សា​ដ៏​ធំ​មួយ​នៅ​​​​ចក្រភព​អង់គ្លេស​ដែល​ចុះ​ផ្សាយ​ដោយ Scotsman។

 

 

អ្នក​​ឯកទេស​ទេសចរណ៍​ពណ៌នា​​​​ថា​ ជា​មួយ​ជម្រើស​សម្បូរ​​បែប​​​នៃ​ការ​កើន​ឡើង​សេវា​សណ្ឋាគារ​​ សៀម​រាប ​ស្ថិត​​ក្នុង​​ការ​ទទូច​​​​ថា​​​​​ជា​​គោលដៅ​ជួរ​មុខ​មួយ របស់​អ្នក​ដំណើរ​ទាំង​ឡាយ​​នៅ​ឆ្នាំ​២០១៥​នេះ​​។

 

​ការ​ព្យាករ​​ គឺ​ផ្អែក​​លើ​​​ការ​​​វិភាគ​​​ទៅ​លើ ទំនោរ​​នៃ​​​​ជើង​ហោះហើរ​​រាប់​លាន​​​របស់​​​ក្រុមហ៊ុន​អាកាសចរណ៍​​ នៅ​ជាង​៣​ឆ្នាំ​ចុងក្រោយ​ បូក​រួម​ទាំង​​ របាយការណ៍​ស្រាវជ្រាវ​​​របស់​ក្រុមហ៊ុន​ព្យាករណ៍​​ The Laboratary និង Trenhunter ដែល​បរិយាយ​ពី សក្ដានុពល​និង​​​​ទំនោរ​​​នៃ​​ទិសដៅ​ធ្វើ​ដំណើរ​​​​​​។​

 

 

លោក Mary Porter អ្នក​ឯកទេស​នៅ​វេបសាយ​​​ Skyscanner ​និយាយ​ថា​ វា​ពិត​ជា​គួរឲ្យ​ចាប់​អារម្មណ៍​មែន ដែល​​ចំណាប់​អារម្មណ៍​ធ្វើ​ដំណើរ​​​របស់​មនុស្ស​មាន​ការ​ប្រែប្រួល​បែប​នេះ​​​។

 

 

«ជាមួយ​ការ​ សិក្សា​ជាង​​៣០​លាន​​ដង​​ ទៅ​លើ​​​វេបសាយ​​​​​រៀង​រាល់​​ខែ​​​​ជុំ​វិញ​ពិភពលោក​ទាំង​អស់​ ​វា​បាន​បង្ហាញ​យើង​នូវ​​របាយការណ៍​​ទាំង​នេះ»។ លោក Mary ​បន្ថែម​។

 

 

៨​នាទី​​​​ដើម្បី​​​​​​​​មើល​អង្គរវត្ត​ពី​លើ​មេឃ​​​​ ​អ្នក​ត្រូវ​ចំណាយ​ប៉ុន្មាន​ដឹង​អត់​?

ប្រែ​សម្រួល​៖ ប៉ែន សុផាន់ណា​ ប្រភព៖  Scotsman

អត្ថបទថ្មី