វិធីងាយៗដើម្បីធ្វើឲ្យជើងស្រឡូន ភ្លឺរលោង សស្អាត
- 2015-02-02 15:47:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីងាយៗដើម្បីធ្វើឲ្យជើងស្រឡូន ភ្លឺរលោង សស្អាត
ចន្លោះមិនឃើញ
សុភាពនារីជាច្រើន មិនត្រឹមតែខ្វល់ខ្វាយពីសម្រស់ផ្ទៃមុខនោះទេ ប៉ុន្តែបញ្ហាជើងធំៗមិនស្រឡូនស្អាត ក៏ជាក្ដីកង្វល់ខ្លាំងណាស់ដែរ។ សូមកុំបារម្ភទៀតអី ប្រសិនបើជូបបញ្ហានេះ សាកល្បងវិធីងាយៗខាងក្រោមនេះម្ដងមើល៍៖
១. កុំឲ្យមានការប៉ះទង្គិចជើងធ្ងន់ធ្ងរ
ជាជំហានដំបូង ដើម្បីចង់បានជើងស្រឡូនស្អាត អ្នកត្រូវមានការប្រុងប្រយ័ត្ន និងមិនគួរធ្វើអ្វីប៉ះពាល់ដល់វាឡើយ។ អ្នកត្រូវចងចាំថាជើង គឺដូចនឹងផ្ទៃមុខដែរ ត្រូវថ្នមវា និងថែរក្សាវា។
២. ព្យាបាលបញ្ហាស្បែក
ប្រសិនបើអ្នកកំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជា មុន សរសៃច្រើន ស្នាមជាំជាដើម ត្រូវទៅពិគ្រោះយោបល់ជាមួយអ្នកឯកទេសស្បែក ហើយទទួលយកដំណោះស្រាយផ្សេងៗដើម្បីព្យាបាលវាឲ្យជាសះស្បើយ។
៣. កម្ចាត់បញ្ហាជង្គង់ខ្មៅ
ប្រសិនបើអ្នកមានបញ្ហាជង្គង់ខ្មៅ សូមប្រើក្រូចឆ្មារ លាយជាមួយទឹកឃ្មុំ រួចយកទៅត្រដុសកន្លែងខ្មៅទាំងនោះ។ វិធីនេះជួយឲ្យសម្បុរជង្គង់ និងស្បែកជើងរបស់អ្នកមានពណ៌ប្រហាក់ប្រហែលគ្នា ហើយមើលទៅមានភាពស្រស់ស្អាត។
៤. ហាត់ប្រាណ
តើត្រូវហាត់ប្រាណរបៀបម៉េច ទើបអាចកម្ចាត់ជាតិខ្លាញ់នៅជើង និងអាចធ្វើឲ្យជើងស្រឡូនបាន? វិធីហាត់ប្រាណ ដែលអាចជួយអ្នកទទួលបានស្រឡូន និងសមសួន គឺការរត់ត្រឹកៗ ការដើរ ជិះកង់ ហែលទឹក ការឡើងជណ្ដើរ និងការរាំជាដើម។
៥. ជម្រុះរោម
មានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការកម្ចាត់រោមចេញពីជើង។ ចូរជ្រើសរើសយកវិធីមួយដែលអ្នកមានអារម្មណ៍ថាសុខស្រួល និងមានភាពងាយស្រួលក្នុងការធ្វើវា។ តែសូមប្រយ័ត្នក្នុងការប្រើឡាមបន្តិច ព្រោះវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់។
៦. ខាត់ស្បែក
ត្រូវឆ្លៀតពេលយូរៗខាត់ស្បែកម្ដង តែមុនពេលខាត់ អ្នកសម្អាតវាជាមុន ឬជម្រុះរោមជាមុនសិន ធ្វើបែបនេះងាយស្រួលកម្ចាត់កោសិកាងាប់ចេញ។
៧. ផ្ដល់សំណើមដល់ស្បែក
នេះជាវិធីដ៏ល្អបំផុតព្រោះមនុស្សមួយចំនួនពេលលាបឡេមិនបានលាបវានៅជើង។ ដើម្បីកម្ចាត់ស្បែកស្ងួតរមាស់ ចាំបាច់គឺត្រូវផ្តល់សំណើមដល់ស្បែកជើងរបស់អ្នកជារៀងរាល់ថ្ងៃ។
៨. ក្រចកជើង
មនុស្សមួយចំនួនធំមិនបានគិតដល់ចំណុចនេះទេ ព្រោះគេគិតថាពេលជើងស្រឡូន និងមានស្បែកភ្លឺរលោងគឺស្អាតហើយ តែនោះជាគំនិតខុសទាំងស្រុង។ ពេលសម្អាតក្រចកឲ្យសស្អាតបានមើលទៅឃើញថាជើងពិតជាល្អឥតខ្ចោះ។
៩. កុំស្លៀកខោរឹប
កុំស្លៀកសម្លៀកបំពាក់ណាដែលរឹបជើងខ្លាំងពេក ព្រោះធ្វើឲ្យស្បែកបរិវេណនោះមិនអាចដកដង្ហើមបាន។
ចុចអាន៖ វិធីសាមញ្ញៗបំបាត់ខ្លាញ់ក្បាលពោះដោយមិនបាច់ហាត់ប្រាណ
ប្រែសម្រួល៖ ទ្រី រ៉ាវី ប្រភព៖ stylecraze