ទង្វើ​​សប្បុរស​ជន​​ធ្វើ​​ឲ្យ នូ ស៊ឹប​ រំជួល​ចិត្ត​

  • 2015-02-05 15:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើង​ចាស់ នូ ស៊ឹប បាន​សម្ដែង​អារម្មណ៍​រំជួល​ចិត្ត ហើយ​រៀបរាប់​ទាំង​អួល​ដើម​ក ​​ពេល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​មួយ​ចំនួន ពី​សប្បុរសជន និង​សិល្បករ​ជំនាន់​ក្រោយ។

 

 

លោក នូ ស៊ឹប និយាយ​ថា៖ "យ៉ាង​ហោច​ណាស់ ខ្ញុំ​អាច​ដោះស្រាយ​ជីវភាព​បាន​មួយ​រយៈ​ដែរ ស្រប​ពេល​ដែល​យើង​ឈឺ​មិន​ដឹង​រក​អី​បាន"។ តារា​ចម្រៀង​រូប​នេះ​បន្ត​ទៀត​ថា នេះ​ជា​កាយវិការ​មួយ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​នាម​ជា​សិល្បករ​ជើង​ចាស់​ម្នាក់។

 

ជាមួយ​គ្នា​នោះ​លោក​បាន​បញ្ជាក់​មក​កាន់​Sabay ពេល​នេះ​ស្ថានភាព​របួស​កាន់​តែ​ប្រសើរ​ហើយ​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​កម្រើក ឬ​លើក​ដៃ​ខាង​ឆ្វេង​បាន​នៅ​ឡើយ​ទេ ព្រោះ​កាល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​ការ​ប៉ះ​ទង្គិច​ខ្លាំង​ជាង​គេ ហើយ​ដាច់​រលាត់​ទៀត​ផង។ លោក​បន្ត​ថា មនុស្ស​ចាស់​ប្រសិន​បើ​មាន​ការ​ប៉ះពាល់​កន្លែង​ណា​ហើយ មិន​ងាយ​ដូច​ដើម​នោះ​ទេ។

 

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​ជើងចាស់ នូ ស៊ឹប សង្ឃឹម​ថា នឹង​អាច​ជា​សះស្បើយ​ក្នុង​ពេល​ឆាប់ៗ ដើម្បី​ត្រឡប់​ទៅ​កាន់​ឆាក​តន្ត្រី​នៃ​ភោជនីយដ្ឋាន Lucky Bright ដែល​ជា​កន្លែង​រក​កម្រៃ​ចិញ្ចឹម​ជីវិត​ជា​ប្រចាំ​របស់​លោក មុន​ពេល​ជួប​គ្រោះ​ថ្នាក់។ ចុង​ក្រោយ​លោក នូ ស៊ឹប និយាយ​ថា៖ "សូម​អរគុណ ដល់​សប្បុរសជន និង​កូន​ក្មួយ​សិល្បករ​ជំនាន់​ក្រោយ ដែល​បាន​ជួយ​ខ្ញុំ​នៅ​ក្នុង​គ្រា​លំបាក​នេះ"៕

 

លោក ខេមរៈ ភារុន នាំ​យក​ថវិកា​ពី ខេមរៈ សិរីមន្ត ជូន​លោក នូ ស៊ឹប

លោក អឹម ជីវ៉ា នាំ​សិល្បករ​មួយ​ចំនួន​យក​ថវិកា​ជួន​លោក​ នូ ស៊ឹប

 

អាន​អត្ថបទ៖ កំពូល​សិស្ស…ប៉ែន ចំរុង រំលឹក​ប្រវត្តិ​ធ្លាប់​ប្រឡង​ចម្រៀង​យក​ពិន្ទុ​ពី​គ្រូ Lolz

អាន​អត្ថបទ៖ អេម​ហួស…ជា លាងឈែ ចាប់​ផ្ដើម​ភ្លាម ប៉ះ​ឈុត​ក្ដៅ​សាច់​ភ្លែត !

អត្ថបទ៖ សំ ជំនាញ