អេម​ហួស...ជា លាងឈែ ចាប់​ផ្ដើម​ភ្លាម ប៉ះ​ឈុត​ក្ដៅ​សាច់​ភ្លែត !

  • 2015-02-04 17:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជា លាង​ឈែ ដែល​ទើប​នឹង​ចាប់​ផ្ដើម​ជីវិត​សម្ដែង​ភាពយន្ត​ដំបូង​បំផុត​តាម​រយៈ រឿង "អូន​ជា​ការ​ចង​ចាំ​បង" ឬ "You're My Memory” នោះ ប្រាប់​ថា ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ពេល​ចាប់​អាជីព​សម្ដែង​ភ្លាម ប្រទះ​ឈុត​ក្ដៅ​សាច់​ដូច្នេះ។

 

“សម្រាប់​ខ្ញុំ ឈុត​ដែល​ពិបាក​បំផុត​ក្នុង​រឿង​នេះ គឺ​ជា​ឈុត​ក្ដៅ​សាច់(សើច)"។ លោក ជា លាង​ឈែ ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ក្នុង​ថ្ងៃ​សន្និសីទ​បើក​សម្ពោធ​ខ្សែ​ភាពយន្ត​ស្នេហា​យុវវ័យ​ដ៏​រ៉ូមែនទិក​ខាង​លើ​នៅ​រោងភាពយន្ត Platinum Cineplex។

 

 

នៅ​ក្នុង​រឿង "អូន​ជា​ការ​ចង​ចាំ​បង" លោក លាង​ឈែ ដែល​ដើរ​តួ​ឈ្មោះ "មករា" គឺ​ជា​គូស្នេហ៍​របស់​កញ្ញា យូប៊ីន សម្ដែង​ជា​តួ​ឈ្មោះ "លក្ខណ៍"។ លោក ត្រូវ​ជន​មួយ​ក្រុម​ដែល​ស្រឡាញ់​ស្រី លក្ខណ៍​តាម​ព្យាបាទ ដោយ​បង្ខំ​ឲ្យ​លេខា​ដាក់​ថ្នាំ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ក្នុង​កែវ​កាហ្វេ​របស់​លោក លាង​ឈែ ឬ​ មករា។

 

ក្រោម​អំណាច​ថ្នាំ លោក​បាន​រួម​ស្នេហា​យ៉ាង​វក់វី​ក្ដៅ​សាច់ ក្ដៅ​ខ្លួន​ជា​មួយ​នារី​ម្នាក់ ដែល​ជន​មួយ​ក្រុម​នោះ​ជួល​មក​សម្រាប់​ល្បែង​នេះ ដើម្បី​បង្កើត​ការ​យល់​ច្រឡំ​រវាង​ស្រី​លក្ខណ៍ និង​មករា ពោល​គឺ​បំបែក​ពួក​គេ។ "ពិបាក​មែន​ទែន​ឈុត​ហ្នឹង ទី​១​ដោយ​សារ​ការ​សម្ដែង​ដំបូង ទី​២​ឈុត​នេះ ថត​ប្រើ​កាមេរ៉ា​តែ​មួយ អត់​អាច​កាត់​ត​បាន​ទេ គឺ​ថត​យក​តាំង​ពី​ដើម​រហូត​ដល់​ចប់​តែ​ម្ដង ប៉ុន្តែ​ជាក់​ស្ដែង​ពិបាក​ដាក់​អារម្មណ៍ មិន​មែន​តែ​ពីរ​នាក់​ឯណា មាន​បង​ៗ​អ្នក​ថត​ច្រើន​ទៀត"។ លាង​ឈែ ថ្លែង។

 

ទម្រាំ​ថត​ឈុត​នេះ​យក​ជា​ការ​បាន​ប្រើ​ពេល​អស់​រាប់​ម៉ោង​ឯណោះ។ បេក្ខភាព​ក្នុង​កម្មវិធី​ប្រុស​ស្អាត​រូប​នេះ ថ្លែង​ថា។ "និយាយ​ទៅ ច្រើន​ដង​ណាស់​ទម្រាំ​តែ​ត្រូវ គឺ​ដូច​ជា​៦-៧​ដង​ឯណោះ ហើយ​ខ្ញុំ​ក៏​ត្រូវ​កំផ្លៀង​របស់​តួ​ស្រី​ក៏​ច្រើន​ដែរ​បង(សើច)!"។

 

 

លោក លាង​ឈែ បញ្ជាក់​ថា លោក​ត្រូវ​កំផ្លៀង​របស់​តួ​ស្រី មិន​មែន​ដោយ​សារ​លោក​សម្ដែង​ជ្រុល​ជ្រួស​ហួស​លើ​គេ​ទេ តែ​ឈុត​នេះ​គេ​តម្រូវ​ឲ្យ​ត្រូវ​កំផ្លៀង​អីចឹង​តែ​ម្ដង ព្រោះ​តាម​សាច់​រឿង​ពេល​ពួក​លោក​កំពុង​នៅ​លើ​គ្រែ​ជាមួយ​នារី​ម្នាក់​នោះ គូស្នេហ៍​របស់​លោក ស្រី​លក្ខណ៍ សម្ដែង​ដោយ​កញ្ញា យូប៊ីន បាន​ចូល​មក​ឃើញ។

 

ជា លាង​ឈែ គឺ​ជា​អតីត​បេក្ខភាព​ប្រឡង​ក្នុង​កម្មវិធី "Freshies Boy & Girl” ឆ្នាំ ២០១១។ លោក មិន​បាន​ជាប់​ចំណាត់​ថ្នាក់​ទេ គឺ​បាន​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ។ យ៉ាង​ក្រោយ​ត្រូវ​ជម្រុះ​ចេញ លោក​បាន​ទៅ​រៀន​ដើរ​ម៉ូដ​ក្នុង​ក្រុម​បង្ហាញ​ម៉ូដ Sun Super Model។ បន្ត​មក លោក លាង​ឈែ បាន​ចេញ​ដើរ​ម៉ូដ​ក្នុង​កម្មវិធី​ធំ​ៗ​ជា​ច្រើន ប៉ុន្តែ​មិន​ដែល​បាន​សម្ដែង​ភាពយន្ត​ទេ។

 

លោក ថា "អូន​ជា​ការ​ចង​ចាំ​បង" ឬ "You're My Memory” ភាពយន្ត​ស្នេហា​យុវវ័យ​ដ៏​រ៉ូមែនទិក គឺ​ជា​ស្នាដៃ​ទី​​១របស់​លោក។ ចំណង​ដៃ​សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​នឹង​មក​ដល់​ខាង​មុខ​នេះ នឹង​មាន​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត Major Cineplex By Cellcard, Platinum Cineplex និង Legend គ្រប់​សាខា ចាប់​ពី​ថ្ងៃ​ទី ០៦ កុម្ភៈ​នេះ​តទៅ...៕

 

 

 (រាប់​ពី​ឆ្វេង)កញ្ញា ស៊ិន យូប៊ីន លោក ជា លាង​ឈែ និង​លោក អេឡិច ហ្សូរ៉ា

 

 

  (រាប់​ពី​ឆ្វេង)កញ្ញា ស៊ិន យូប៊ីន លោក ជា លាង​ឈែ និង​លោក អេឡិច ហ្សូរ៉ា

 

អត្ថបទ៖ រឿង​ស្នេហា​យុវវ័យ​ព្រឺ​សម្បុរ បើក​សម្ពោធ​រួច​ហើយ…ល្អ​មើល​ណាស់!

 

អត្ថបទ៖ ទារិកា

អត្ថបទថ្មី