ធ្លាយ​រូប​​​សំបក​ Galaxy S6 ​​រាង​ស្ទើរ​ដូច iPhone 6/6 Plus ​ទាំង​​ស្រុង​

  • 2015-02-05 16:11:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​តែង​តែ​មាន​ព័ត៌មាន​លេច​ឮ​ជា​ហូរហែ​អំពី​ Galaxy S6 ស្រាប់​តែ​ពេល​នេះ​វិបសាយ​មួយ​របស់​បារាំង​ឈ្មោះ Nowhereelse.fr​ បាន​បញ្ចេញ​សំបក​លោហៈ​ធាតុ​របស់ GS6 ដែល​មើល​ទៅ​ពិត​ជា​មាន​រូប​រាង​ស្រដៀង​គ្នា​​ទៅ​នឹង iPhone 6/6 Plus របស់ Apple។

 

 

ដូច​ដែល​ប្រិយមិត្ត​បាន​ឃើញស្រាប់​ ​​សំបក GS6 មាន​រាង​មូល​​ស្រដៀង​គ្នា​នឹង iPhone 6/6 Plus។ អ្វី​ដែល​កាន់​តែ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ គឺ​រន្ធ​ Speaker របស់ GS6 រឹត​តែ​ដូច​រន្ធ​ Speaker របស់​ iPhone ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូដែល​។

 

បើ​សិន​ GS6 ពិត​ជា​មាន​រូប​រាង​ផ្លូវ​ការ​​បែប​នេះ​មែន តើ​ក្រុមហ៊ុន Samsung អាច​នឹង​ដោះ​ស្រាយ​ប័ណ្ណ​ប៉ាតង់​​យ៉ាង​ជាមួយ​នឹង​ Apple?

 

 

 

 

 

 

 

 

បើ​តាម​ព័ត៌មាន​កន្លង​មក​ថា Samsung នឹង​បញ្ចេញ GS6 ពីរ​ម៉ូដែល​ (GS6 អេក្រង់​ធម្មតា​ និង GS6 អេក្រង់​កោង)។ អ៊ីចឹង​មាន​តែ​ចាំ​តាម​ដាន​ព្រឹត្តិការណ៍​ MWC នៅ​ទីក្រុង Barcelona ​ប្រទេស​អេស្ប៉ាញ​ ខែ​មិនា​ខាង​មុខ​នេះ ជា​ពេល​ដែល GS6 នឹង​ត្រូវ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ៕ ​

 

អាន៖ ថាម៉េច​! Galaxy S6 នឹង​មាន​អេក្រង់​តូច​ជាង​មុន​ទៀត?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ redmondpie