កាំ​ភ្លើង​ឆ្លាត​វៃ​ គ្មាន​សិទ្ធិ​​ប្រើ​អត់​បាន​

  • 2015-02-14 16:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​កាំភ្លើង​ឆ្លាត​វៃ​ ឬ Smart gun ​គឺ​ជា​ត្រូវ​បាន​​បង្កើត​ឡើង​​បំពាក់​ដោយ​​បច្ចេកវិទ្យា​ទំនើប ​​ដែល​អាច​ការ​ពារ​ពី​ការ​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត​​​​។

 

 

 

បច្ចេកវិទ្យា​​មួយ​នេះ​មាន​ឈ្មោះ​ថា​ Intelligun ​ដែល​ជា​បច្ចេកវិទ្យា​ឆ្លាត​វៃ​ ​(Smart technology) ​​ប្រើ​ដោយ​ប្រព័ន្ធ​ Sensor ​​បំពាក់​នៅ​លើ​ដៃ​​កាំ​ភ្លើង​ដើម្បី​សម្គាល់​ស្នាម​ក្រយៅ​ដៃ​​ម្ចាស់​កាំ​ភ្លើង​។ ​កាំភ្លើង​មួយ​នេះ​គឺ​គ្មាន​សោ​ចាក់​ទេ​ ​ដូច្នេះ​ដើម្បី​ប្រើ ​​និង​បាញ់​វា​​បាន ​លុះ​ត្រា​តែ​ស្នាម​ក្រយៅ​ដៃ​គឺ​​ត្រូវ​បាន​សម្គាល់​ដោយ​កាំ​ភ្លើង។

 

​អ្នក​ផលិត​បច្ចេកវិទ្យា​នេះ​​ឈ្មោះ​ Wilford Gentry ​បាន​​អោយ​ដឹង​​ថា​ ប្រសិន​នរណា​ម្នាក់​ចង់​ប្រើ​កាំភ្លើង​នេះ​ដោយ​ខុស​ច្បាប់ ឬ មិន​មែន​ជា​ម្ចាស់​គឺ​មិន​អាច​ប្រើ ​ឬ​បាញ់​វា​បាន​ឡើយ​។ ​​​​ការ​ផលិត​បច្ចេកវិទ្យា Intelligun ​នេះ​ឡើង​​គឺ​ដើម្បី​​ប្រឆាំង​ ឬ​រក្សា​ការ​ពារ​ពី​ឧក្រិដ្ឋជន​ដែល​ចង់​លួច​ប្រើ​ប្រាស់​ខុស​ច្បាប់​ និង​​ការពារ​ពី​ការ​លេង​ពី​អ្នក​មិន​ចេះ​ប្រើ​ជា​ពិសេស​​​ក្មេងៗ​​។

 

ទស្សនា​វីដេអូ៖

 

 

​បច្ចុប្បន្ន​បច្ចេកវិទ្យា​ Intelligun ​គឺ​មាន​នៅ​លើ​កាំភ្លើង​ដៃ​ម៉ូដែល​ 1911 ហើយ​បច្ចេកវិទ្យា​នេះ​គឺ​កំពុង​តែ​ដាក់​អោយ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​ពិសោធន៍៕

 

អាន​បន្ត​៖ ឧបករណ៍​បំពាក់​ Smartphone​អាច​​រក​ឃើញ​​អ្នក​​ផ្ទុក​​HIV ត្រឹម​តែ​១៥​នាទី

 

​ប្រែ​សម្រួល៖ សំនៀង​ ប្រភព៖ wtsp

អត្ថបទថ្មី