អៃ​យ៉ា! Samsung បញ្ចេញ​វីដេអូ​ Galaxy S6 ពញ្ញាក់​អារម្មណ៍​ហើយ​តើ​

  • 2015-02-14 17:33:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​ Galaxy S6 កំពុង​ជា​ប្រធាន​បទេ​ក្តៅ​ ស្រាប់​តែ​ពេល​នេះ​ក្រុមហ៊ុន Samsung បាន​បញ្ចេញ​វីដេអូ​ពញ្ញាក់​អារម្មណ៍​​មួយ បង្ហាញ​​កាមេរ៉ា​​ Galaxy S6។

 

នៅ​ចុង​បញ្ចប់​នៃ​វីដេអូ​ខាង​ក្រោម​ បាន​ដាក់​ពាក្យ​មួយ​ឃ្លា​ថា “I am #TheNextGalaxy” រួម​នឹង​​រូប​កាមេរ៉ា​ ដែល​នេះ​​ចង់​បង្ហាញ​​ថា កំពូល Smartphone ប្រចាំ​ឆ្នាំ ២០១៥ ​របស់ ​Samsung (Galaxy S6) នឹង​បំពាក់​​កាមេរ៉ា​កាន់​តែ​ធំ​និង​ទំនើប​ជាង​ស៊េរី​មុន​ៗ​ទៅ​ទៀត។

 

 

ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ត​ៗ​គ្នា​ថា GS6 នឹង​មាន​អេក្រង់​តែ ៥អ៊ីញ តូច​ជាង​ GS5 (អេក្រង់ ៥,១អ៊ីញ) និង​បំពាក់​​កាមេរ៉ា​ក្រោយ​ទំហំ​ដល់​ទៅ 20MP​។ លើស​ពី​នេះ Samsung នឹង​បញ្ចេញ​ GS6 ដល់​ទៅ​ពីរ​ម៉ូដែល គឺ GS6 និង GS6 Egde អេក្រង់​កោង​ទៀត​ផង​៕

 

វីដេអូ៖

 

 

រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី១ ខែ​មិនា​ខាង​មុខ​​ ដែល​ជា​ថ្ងៃ Samsung នឹង​ប្រកាស​ GS6 ជា​ផ្លូវ​ការ​ ហើយ​ប្រិយមិត្ត​នឹង​​ដឹង​ថា​តើ​ GS6 មាន​រួបរាង​គួរ​ឱ្យ​ទាក់​ទាញ​ប៉ុណ្ណា?

 

អាន៖ ថាម៉េច​! Galaxy S6 នឹង​មាន​អេក្រង់​តូច​ជាង​មុន​ទៀត?

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត ប្រភព៖ ​​​​​​​phonearena