JX ផ្ដល់​រង្វាន់​មហាសាល​ឧបករណ៍​ហ្គេម​ម៉ាក Razor ដល់​អធិរាជ​កាំបិត​ធំ

  • 2015-02-18 15:30:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​អបអរ​ការ​បង្ហាញ​វត្តមាន​របស់​បក្ស​ម៉ីង សេវា​កម្សាន្ត​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា និស្ស័យ​ស្នេហ៍​ដាវ​ទេព JXII បាន​រៀបចំ​កាដូ​ពិសេស​ដ៏​ធំ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​ការ​ផ្ដល់​ជូន​ជា​ឧបករណ៍​ប្រើប្រាស់​កុំព្យូទ័រ​ម៉ាក Razer ដែល​ជា​ម៉ាក​ដ៏​ល្បី និង​ពេញ​និយម​បំផុត​ចំពោះ​កីឡាករ​អេឡិចត្រូនិក​អាជីព​លើ​ពិភពលោក ដល់​កំពូល​អធិរាជ​កាំបិត​អគ្គី​បក្ស​ម៉ីង។

 

 

អាន៖ GM Lin ផ្ដល់​រង្វាន់​ជូន​ម្ចាស់​សំណាង​ក្នុង​ព្រឹត្តិការណ៍​ការពារ​ដើម​ណូអែល

 

 

កំពូល​អធិរាជ​បក្ស​ម៉ីង​ចំនួន ១០០ រូប​ដែល​មាន​កម្រិត Level ខ្ពស់​ជាង​គេ (គ្រប់​នគរ) នៅ​ថ្ងៃ​ទី ១៣ ខែ​មិនា ឆ្នាំ ២០១៥ នឹង​ទទួល​បាន​រង្វាន់​ពិសេស​ពី​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JXII ដោយ​កំពូល​អធិរាជ​ចំនួន ១០ រូប​នឹង​ទទួល​បាន​រង្វាន់​ជា​សម្ភារៈ​ប្រើប្រាស់​កុំព្យូទ័រ​ម៉ាក Razer រួម​មាន កាស​ស្ដាប់​ត្រចៀក និង Mouse, ឬ​ក្ដាចុច(Keyboard) និង Mouse ជា​ជម្រើស​របស់​កំពូល​អធិរាជ​បូក​រួម​ទាំង​ផ្លាក​បញ្ជា​ចូល​បក្ស​ម៉ីង​ចំនួន ១០ និង ២ ៥០០ Sabay Golds ខណៈ​អធិរាជ​កាំបិត​អគ្គី​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១១ ដល់​លេខ ១០០ នឹង​ទទួល​បាន​ផ្លាក​បញ្ជា​ចូល​បក្ស​ម៉ីង​ចំនួន ២ និង Sabay Golds ចំនួន ២ ៥០០។ ធ្វើ​ម៉េច​ទើប​អាច​ក្លាយ​ជា​ម្ចាស់​រង្វាន់​ទាំង​នេះ​បាន?

 

 

 

 

ដើម្បី​ចូលរួម​ធ្វើ​ជា​ម្ចាស់​រង្វាន់​ដ៏​ពិសេស​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​អេឡិច​ត្រូនិក​នេះ​បាន អ្នក​កម្សាន្ត JXII ទាំងអស់​ត្រូវ Log In ចូល​ទៅ​កាន់​គណនី Mysabay រួច​ចុះឈ្មោះ​ជា​មុន​សិន ដោយ​ប្រិយមិត្ត​ត្រូវ​ជ្រើសរើស​ឈ្មោះ​តួអង្គ និង​ឈ្មោះ​នគរ​ដែល​តួអង្គ​ប្រយុទ្ធ​របស់​ប្រិយមិត្ត​កំពុង​ធ្វើ​ដំណើរ​ផ្សងព្រេង។

 

 

សម្រាប់​ការ​ចុះឈ្មោះ​នេះ ដើម្បី​ឲ្យ​ការ​ប្រកួត​ប្រជែង​ស្វែងរក​កម្រិត Level មាន​ភាព​ស្មើគ្នា ក្រុម​ការងារ​សេវា​កម្សាន្ត JXII ឬ System នឹង​ជ្រើសរើស ទទួល​ពាក្យ​ចុះឈ្មោះ​អនុញ្ញាត​ឲ្យ​តែ​តួអង្គ​បក្ស​ម៉ីង​ដែល​មាន​កម្រិត Level ចាប់​ពី Level 10 ដល់ Level 24 ចូលរួម​ប៉ុណ្ណោះ សម្រាប់​តួអង្គ​ដែល​មាន​កម្រិត​ចាប់​ពី Level 25 ឡើង​ទៅ​មិន​អាច​ចូលរួម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​ឡើយ។

 

 

អាន៖ JX ត្រៀម​ខ្លួន​ម៉ាឡូយ​សម្រាប់​ស្វាគមន៍​ការ​មក​ដល់​នៃ​បក្ស​ម៉ីង​ស្អែក​នេះ

 

 

ព្រឹត្តិការណ៍​ស្វែងរក​កំពូល​អធិរាជ​កាំបិត​ធំ​បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​នេះ​តទៅ​ហើយ។ ដូច្នេះ​ចាំ​កាល​បាន​បង្កើត​តួអង្គ​ថ្មី រួច​ចូល​បក្ស​ម៉ីង ដើម្បី​ស្វែងរក​កម្រិត Level និង​ធ្វើ​ជា​ម្ចាស់​រង្វាន់​ដ៏​មហាសាល​នេះ?

 

 

សម្រាប់​ព័ត៌មាន​បន្ថែម កុំភ្លេច​តាមដាន​ជាមួយ​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​សេវា​កម្សាន្ត JXII

 

 

អត្ថបទ៖ ភីឆាយ