រៀនស្រលាញ់អ្នកថ្មី ស្របពេលអ្នកចាស់ត្រលប់មកវិញ
- 2015-02-18 16:35:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនស្រលាញ់អ្នកថ្មី ស្របពេលអ្នកចាស់ត្រលប់មកវិញ
ចន្លោះមិនឃើញ
និស្សិតសានរៀនផង រត់ម៉ូតូឌុបរកលុយផង នាយខំប្រឹងកសាងខ្លួនរហូតទទួលបានការងារល្អមួយក្នុងសង្គមធ្វើដូចគេដូចឯង។ ថ្វីបើសានទទួលបានជោគជ័យលើខ្សែជីវិតការងារ តែស្នេហាវិញគឺបរាជ័យយ៉ាងចាស់ដៃតែម្ដង ព្រោះតាមស្រលាញ់នារីម្នាក់មិនបាន បានត្រឹមតែធ្វើល្អដាក់គេរាប់មិនអស់ តែត្រូវគេបំភ្លេចចោលគ្មានស្រណោះ។
ទុក្ខសោកកន្លងទៅមួយរយៈ សានក៏បានជួបនារីដ៏ល្អមួយផ្សេងទៀត ដែលមានចរិតនិងទ្រព្យសម្បត្តិគ្រប់គ្រាន់ ហើយថែមទាំងមានចិត្តស្រលាញ់ស្មោះស្ម័គ្រទៀតផង។ អាចថាជាសំណាងល្អសម្រាប់មនុស្សស្មោះ គឺមិនមែនសុទ្ធតែជួបមនុស្សក្បត់រហូតនោះទេ ថ្ងៃណាមួយផែនដីនេះនឹងឱ្យអ្នកបានជួបមនុស្សស្មោះមិនខាន។
ចុច Like Page ប្រលោមលោក Sabay ដើម្បីទទួលបានរឿងថ្មីៗ
ពេលសានសាកល្បងស្រលាញ់សង្សារថ្មី ស្រីពៅសង្សារចាស់ក៏បានត្រលប់មកក្បែរជីវិតគេវិញ នាងចង់រស់នៅជាមួយគ្នាដូចពេលមុន។ ស្រីពៅសូមទោសដែលមើលរំលងមនុស្សដ៏ល្អម្នាក់ ទៅស្រវាមនុស្សមានប្រាក់តែគ្មានស្នេហ៍ស្មោះ។ នាងសន្យាកែខ្លួនគ្រប់យ៉ាងដើម្បីសុភាពបុរសសាន និងចង់បន្តរស់នៅផ្អែមល្ហែមនឹងគ្នា។ តើសាននឹងរើសយកស្រីពៅវិញ ឬយកនារីស្មោះស្នេហ៍ថ្មីជំនួសបេះដូងខ្ទេចខ្ទាំ?
កុំភ្លេចរង់ចាំតាមដានរឿង «ត្រកួនអូនអើយ» ដែលនឹងចេញផ្សាយនៅថ្ងៃទី២០សប្ដាហ៍នេះ។
អត្ថបទ៖ វីរៈ