តម្លៃ​បន្ទប់​សណ្ឋាគារ​ប្រណិត​ៗ​​លំដាប់​ផ្កាយ​នៅ​​ភ្នំពេញ​ អ្នក​អាច​មិន​ដឹង!

  • 2015-02-21 13:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​នៅ​ភ្នំពេញ​មាន​​​សណ្ឋាគារ​ច្រើន​ស្អេក​ស្កះ​ ប៉ុន្តែ​សណ្ឋាគារ​ប្រណិត​អាច​​​ មាន​មិន​ច្រើន​​នោះ​ទេ​។​ ខាង​ក្រោម​នេះ​គឺ​ជា​​តំលៃ​ បន្ទប់​សណ្ឋាគារ​ប្រណិត​ៗ​លំដាប់​ផ្កាយ​៥​​នៅ​ភ្នំពេញ​៖​

 

-សណ្ឋាគារ​​ណាហ្គាវ៉ើល(Naga World)

ក្នុង​មួយ​យប់​​​​​តម្លៃ​ចាប់​​ពី​ ១៥០​ ដុល្លារ​ រហូត​​ដល់​ ៨០០០ ដុល្លារ​ ។ តម្លៃ​ ៨០០០ ដុល្លារ​ ក្នុង​មួយ​យប់​ ត្រូវ​បាន​ចាត់​ទុក​ជា​បន្ទប់ល្អបំផុត​​ ដែល​មាន​​ឈ្មោះ​ថា​ វិមាន​​ស្វីត​។ វិមាន​ស្វីត​មាន​​​បន្ទប់​ទទួល​​​​ភ្ញៀវ​ និង​បន្ទប់​គេង​បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​ល្អ​ប្រណិត​។ បន្ទប់​​ប្រភេទ​នេះ​ភាគ​ច្រើន​ជា​មហាសេដ្ឋី​​​​មក​ពី​ក្រៅ​ប្រទេស​ជួល​ស្នាក់​នៅ​។

 

 

-សណ្ឋាគារ​អ៊ីនធឺកង់​​ទីណង់​តាល់(Intercontinental)

 

ក្នុង​មួយ​យប់ ២០០​ ដុល្លារ ​សម្រាប់​បន្ទប់​​ធម្មតា​ តម្លៃ​ជាង​ ៣០០០​ដុល្លារ​ សម្រាប់​បន្ទប់​​​ល្អ​បំផុត​​ មាន​​​គ្រែ​មួយ​ បន្ទប់​ទទួល​​ភ្ញៀវ​ បន្ទប់​ប្រជុំ​​ អាង​ហែល​ទឹក​ និង​កន្លែង​ហាត់​ប្រាណ។​ បន្ទប់​ប្រភេទ​នេះ​មាន​​ឈ្មោះ​​ថា​ រ៉ូយ៉ាល់ ស្វីត(Royal Suit)។​​

 

 

​-សណ្ឋាគារ​ Sofitel Phnom Penh Phokeethra

 

​តម្លៃ​​ទាប​បំផុត​ជាង​ ៣០០​ដុល្លារ​ ទៅ​ជាង​ ៣០០០ ដុល្លារ​​។​ បន្ទប់​ល្អ​បំផុត​​នេះ​ មាន​​ឈ្មោះ​ថា​ អូប៉េរ៉ា ស្វីត (Opera Suit) ។ អូប៉េរ៉ា ស្វីត មាន​​បន្ទប់​គេង​ពីរ​ បន្ទប់​ទទួល​​ភ្ញៀវ​ បន្ទប់​ប្រជុំ​ អាង​ហែល​ទឹក​ និង​កន្លែង​ហាត់​ប្រាណ។​

 

 

-សណ្ឋាគារ​ Raffle Hotel Le Royal

 

តម្លៃ​ចន្លោះ​​ពី ២៥០​ដុល្លារ​ទៅ​ ៣៥០​ដុល្លារ ​សម្រាប់​បន្ទប់​ធម្មតា​ និង​បន្ទប់​ល្អ​ប្រណិត​ មាន​តម្លៃ​ចាប់​​ពី​​ ២៥០០ ដុល្លារ​ ទៅ​ ៣៥០០ ដុល្លារ​។ ​​តម្លៃ​​នេះ​នៅ​​មិន​ទាន់​គិត​ថ្លៃ​សេវា​ និង​ពន្ធ​នៅ​​ឡើយ​។ បន្ទប់​​​​​ប្រណិត​​ សម្រាប់​សណ្ឋាគារ​នេះ​ ភាគ​ច្រើន​ជា​ប្រមុខ​រដ្ឋ​ និង​ប្រមុខ​រាជរដ្ឋាភិបាល​​បរទេស​មក​ស្នាក់​នៅ។

 

 

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី