តារា​ចម្រៀង វណ្ណា ស័ក្ត៖ ២ ​ឆ្នាំ​ហើយ ឃើញ​ខ្មោច​បង​នៅ​នឹង​ភ្នែក​រហូត

  • 2015-02-23 18:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង វណ្ណា ស័ក្ដ បាន​ប្រាប់​ថា តែង​ស្រមៃ​ឃើញ​សព​បង​ប្រុស​គ្រប់​ពេល​វេលា ទោះ​បី​ជា​រយៈ​ពេល​ ២ ​ឆ្នាំ​កន្លង​ទៅ ​នៃ​ការ​ស្លាប់​របស់​គាត់ នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​របស់ ខេមរៈ សិរីមន្ត ជាមួយ​រថយន្ត​ក្រុមហ៊ុន​ SK កាល​ពី​ដើម​ ខែ​ មីនា​ ២០១៣​ យ៉ាង​ណា​ក្ដី។

 

“ពូក​យើង​ទៅ​រាំ​ជាមួយ​គ្នា ឬ ​ជួន​កាល​ទៅ​ដើរ​លេង​តែ​ពីរ​នាក់​បង​ប្អូន​ក៏​មាន។ ថា​ទៅ​មើល! ខ្ញុំ​ពិត​ជា​មិន​អាច​បំភ្លេច​បាន​ទេ"។ វណ្ណា ស័ក្ដ និយាយ។

 

 

តារា​ចម្រៀង​រូប​នេះ បាន​រៀបរាប់​ថា មាន​អនុស្សាវរីយ៍​ច្រើន​រាប់​មិន​អស់ ដែល​បាន​សាង​ជាមួយ​គ្នា ជា​ពិសេស​ជីវិត​តស៊ូ ​ក្នុង​វិស័យ​សិល្បៈ ដើម្បី​រក​កម្រៃ​ចិញ្ចឹម​ជីវិត និង ​សម្រាប់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ។ ម្យ៉ាង​ទៀត​ម្ចាស់​បទ "ពេល​ស្រវឹង​ទើប​ដឹង​ថា​នឹក​អូន​ជាង​គេ" បាន​បញ្ជាក់​ទៀត​ថា ការ​ស្លាប់​របស់​បង​ប្រុស​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ ​៤​ អំឡុង​ ២​ ឆ្នាំ ​មុន ជា​រឿង​មិន​នឹក​ស្មាន​ដល់​ទាល់​តែ​សោះ ធ្វើ​ឱ្យ​សមាជិក​គ្រួសារ​គ្រប់​គ្នា មិន​អាច​ទទួល​យក​បាន។

 

ជាមួយ​គ្នា​នោះ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ M ​ខាង​លើ​រំឭក​ថា កាល​នៅ​មាន​ជីវិត​សព​ លោក អ៊ាច វណ្ណៈ គឺ​ជា​បង​ប្រុស​ម្នាក់​ល្អ​បំផុត និង​ ជា​កូន​ម្នាក់ ដែល​ធ្លាប់​បាន​លះបង់​ជា​ច្រើន​សម្រាប់​គ្រួសារ ហើយ​ទង្វើ​ទាំង​អស់​នោះ ​ហាក់​នៅ​ថ្មីៗ​នៅ​ឡើយ​ទេ ឬ​ជួន​កាល​មិន​គិត​ថា បង​ប្រុស​ស្លាប់​ នោះ​ទ។

 

វណ្ណា ស័ក្ត បន្ថែម​ថា៖ ខ្ញុំ​មាន​បង​ប្រុស​ម្នាក់​គត់ តែ​គាត់​ទៅ​ចោល​ខ្ញុំ​បាត់​ទៀត។ បើ​សិន​ជា​អាច សុំ​ធ្វើ​ជា​ប្អូន​ប្រុស​គាត់​គ្រប់​ជាតិ​ ហើយ​ចង់​ប្រាប់​ថា ពេល​នេះ​មាន​អារម្មណ៍​ថា ​នឹក​គាត់​ខ្លាំង​ណាស់"។ ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​ខាង​លើ​បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ​កំពុង​រៀប​ចំ​ធ្វើ​ពិធី​បុណ្យ​គម្រប់​ខួប ​២ ​ឆ្នាំ ដើម្បី​ឧទ្ទិស​កុសល​ជួន​វិញ្ញាណក្ខន្ធ​សព​ លោក អ៊ាច វណ្ណៈ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​អ្នក​រួម​អាជីព និង ​ញាតិមិត្ត​ជិត​ឆ្ងាយ៕

 

អាន​អត្ថបទ៖ ទម្លាយ​អត្តសញ្ញាណ​.​.​.​!ស្រី​ស្អាត​របស់​ខ្មែរ​យើង ក្នុង​ភាពយន្ត​ខ្នាត​ធំ​របស់​ថៃ

អាន​អត្ថបទ៖ វិល​ចូល​សិល្បៈ​វិញ វ៉ាង ស្រីណូ បើក​ជំនួញ​តាម​អនឡាញ

អាន​អត្ថបទ៖ មើល​វីដេអូ​នេះ​ហើយ ធានា​ថា​សើច​បិទមាត់​មិន​ជិត​ហ្មង់

 

 

អត្ថបទ៖ សំ ជំនាញ