អាយុ​មិន​ទាន់​ពីរ​ឆ្នាំ​ផង​ ចេះ​រាំ​គ្រលែង​ត្រគាក​ឡូយ​ដូច​អ្នក​អាជីព

  • 2015-02-24 16:04:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ស្រី​​​តូច​ច្រលឹង​ម្នាក់​កំពុង​តែ​ធ្វើឲ្យ​អ្នក​លេង​អ៊ីនធឺណិត​ភ្ញាក់ផ្អើល​បន្ទាប់ពី​នាង​តូច​បាន​សម្ដែង​​ទេពកោសល្យ​រាំ​គ្រលែង​ចង្កេះ​​តាមបែប​ប្រពៃណី​របស់​កោះ Tahiti។

 

 

ក្មេង​ស្រី​តូច​ប្រកប​ដោយ​ភាព​ប៉ិនប្រសប់​ម្នាក់​នោះ​ឈ្មោះ​ថា Vaihere មាន​អាយុ​២២​ខែ​តែ​ប៉ុណ្ណោះ​ ដោយ​នាង​បាន​ទៅ​រាំ​ក្នុង​សាលា​មួយ​កន្លែង​ក្នុង​ប្រទេស​បារាំង។ Tahitian គឺជា​ចង្វាក់​ប្រពៃណី​របស់​ជនជាតិ​មួយ​ក្រុម​ដែល​រស់នៅ​លើ​កោះ Tahiti  ប្រទេស​បារាំង​​មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​គឺ​ត្រូវ​រាំ​ឲ្យ​លឿន និង​ត្រូវ​គ្រលែង​ត្រគាក​អម​ដោយ​តន្ត្រី​គោះ។ វីដេអូ​នេះ​ត្រូវ​បាន​ថត​ដោយ​ម្ដាយមីង​របស់ Vaihere ផ្ទាល់៕

 

ចង់​ដឹង​ថា​ក្មេង​ស្រី​តូច​នោះ​រាំ​បាន​អស្ចារ្យ​ប៉ុណ្ណា ទស្សនា​វីដេអូ​ខាងក្រោម៖

 

http://youtu.be/o2yt0373xOo

 

 

ចុចអាន៖បុរស​ពូកែ​​ថ្ពឹនភ្នែក​​ប្រើ​​តែ​ iPad ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើនកំពុង​​ឆ្ងល់

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖dailymail

អត្ថបទថ្មី