សាន់ដេ​ ធ្វើ​មេឡូឌី​ថ្មី ៨០ % ​អាល់ប៊ុម ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ ២០១៥

  • 2015-02-25 17:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​សាន់ដេ​​ធ្វើ​មេឡូឌី​ថ្មី​​ ៨០%​ នៃ​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ បាន​ថត​ម្សិលមិញ​ នៅ​ទី​រួម​ខេត្ត កំពង់ស្ពឺ។ ការ​បង្កើន​ផលិត​បទ​ចម្រៀង​ជា​ស្នាដៃ​និពន្ធ​របស់​កូន​ខ្មែរ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​ពី​មហាជន។

 

អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម​សាន់ដេ ឡាយ សុក​ចំរើន និយាយ​ថា៖ ជា​រឿង​ពិត ៧០% ទៅ​ ៨០% នៃ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ​ យើង​ធ្វើ​មេឡូឌី​ថ្មី​ដើម្បី​តម្រូវ​ការ​ទីផ្សារ​ចង់​បាន​ពី​ទស្សនិកជន។ យើង​ធ្វើ​នេះ​ក៏​ចង់​កាត់​បន្ថយ​ការ​ចម្លង​ស្នាដៃ​ពី​បរទេស​​ឱ្យ​មាន​កម្រិត​ទាប​បំផុត ឬ​មួយ​​លែង​មាន​សុទ្ធតែ​ម្ដង"។

 

អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម សាន់ដេ ឡាយ សុកចំរើន ក្នុង​ពិធីថតចម្រៀង​ចូល​ឆ្នាំ​ម្សិលមិញ

 

លោក ឡាយ សុក​ចំរើន បន្ត​ថា​ ការ​ធ្វើ​មេឡូឌី​ថ្មី​ស្ទើរតែ​ទាំង​អស់​ នៃ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​របស់​ផលិតកម្ម​ សាន់​ដេ មិន​មែន​ជា​រឿង​ថ្មី​ឡើយ គឺ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​មក​ហើយ។ ក៏ប៉ុន្តែ​ឆ្នាំ​នេះ ហាក់​ប្លែក​ជាង​ឆ្នាំ​មុនៗ​កន្លង​ទៅ។ ប្លែក​ត្រង់​ថា​ មាន​បញ្ចូល​តារា​កំប្លែង​មួយ​ចំនួន​មក​ពី CTN ដូច​ជា នាយ ក្រូច នាយ ចឺម នាង អ៊ីត និង នីឡា ជា​ដើម។

 

អ្វី​ដែល​ពិសេស​ជាង​នេះ អ្នក​ចាត់​ការ​​វ័យ​ក្មេង​ខាង​លើ អះអាង​ថា អាល់ប៊ុម​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ទាំង​ជាង​ ៥០ ​បទ ផលិតកម្ម​ សាន់​ដេ​លក់​ត្រឹម​តម្លៃ ២​ ពាន់​រៀល​ប៉ុណ្ណោះ។ ការ​លក់​បញ្ចុះ​​តម្លៃ​មក​នៅ​កម្រិត​ទាប​ដូច្នេះ ដើម្បី​ឱ្យ​មនុស្ស​ទូទៅ​អាច​ទិញ​យក​ទៅ​ស្ដាប់​បាន​ទាំង​អស់​គ្នា។

 

តាម​រយៈ​ការ​លក់ CD និង​ VCD Original បញ្ចុះ​តម្លៃ​មក​នៅ​ត្រឹម​ ២​ ពាន់​រៀល​​លោក ឡាយ សុក​ចំរើន ជឿជាក់​ថា ​ផលិតកម្ម​ សាន់ដេ​នឹង​អាច​បំបែក​កំណត់​ត្រា​នៃ​ការ​លក់​បទ​ចម្រៀង​នៅ​ក្នុង​ប្រទេស​ កម្ពុជា​នា​ពេល​ខាង​មុខ។ មិន​​ត្រឹម​តែ​ទីផ្សារ​ក្នុង​ស្រុក​ទេ នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ក៏​អាច​លក់​ក្នុង​តម្លៃ​នេះ​ដែរ​ ដូច​ជា សហរដ្ឋអាមេរិក កាណាដា ជប៉ុន អូស្ត្រាលី បារាំង ចិន ជា​ដើម។

 

ផលិតកម្ម​ សាន់ដេ​ នឹង​ចាប់​អនុវត្ត​ការ​លក់​បញ្ចុះ​តម្លៃ​ត្រឹម ២​ ពាន់​រៀល ចាប់​ពី​ពាក់​កណ្ដាល​ខែ កុម្ភៈ ឆ្នាំ​២០១៥​ នេះ​ តទៅ រហូត​ដល់​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រួច។ ក្រៅ​តែ​ពី​អាល់ប៊ុម​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ  CD និង VCD ផ្សេង​ទៀត​ក៏​លក់​ក្នុង​តម្លៃ​នេះ​ដូច​គ្នា ហើយ​ប្រសិន​បើ​មាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជាជន​ខ្មែរ​កាន់តែ​ខ្លាំង​ខាង​ សាន់​ដេ​នឹង​​​បន្ត​​​បញ្ចុះ​តម្លៃ​តទៅ​ទៀត។ លោក ឡាយ សុក​ចំរើន​ និយាយ៕

 

 

 

 

អានអត្ថបទបន្ត៖ មួយ​ឈុត​របស់​​​Lady Gaga ​ចំណាយ​ពេល​ ១៦០០ម៉ោង និង​

អានអត្ថបទបន្ត៖ អុញ​​.​.​.​​ឆាយ វីរៈយុទ្ធ គិត​ម៉េច​បើ​រលក​ក្រោយ​ច្រៀង​យ៉ាង​ហ្នឹង​ៗ!

អានអត្ថបទបន្ត៖ ចង់​បំបែក​ទីផ្សារ សាន់ដេ ​ត្រៀម​​លក់​ចម្រៀង Original ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ ២០១៥ ​​តម្លៃ ២​ ពាន់​រៀល

 

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី