Se7en ដើរចេញពីផលិតកម្ម YG Entertainment ហើយ
- 2015-02-27 16:18:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Se7en ដើរចេញពីផលិតកម្ម YG Entertainment ហើយ
ចន្លោះមិនឃើញ
មនោសញ្ចេតនារយៈពេល ១៥ ឆ្នាំរវាង Se7ven និងផលិតកម្ម YG Entertainment បានឈានដល់ទីបញ្ចប់ហើយ។
កុងត្រារបស់តារាចម្រៀងទោលដែលមានឈ្មោះដើមថា Choi Dong Wook ក្នុងផលិតកម្មធំជាងគេរបស់កូរ៉េខាងត្បូងមួយនេះបានអស់សុពលភាពក្នុងឆ្នាំ ២០១៣ មុនពេលដែលគេត្រូវបំពេញកាតព្វកិច្ចយោធាបន្តិច។ រយៈពេលដែល Se7en បម្រើវិស័យយោធា ប្រិយមិត្តបានចោទជាសំណួរម្ដងជាពីរដងពីអនាគតរបស់គេនឹងផលិតកម្មខាងលើ។
ក្រោយមក Se7en មានរឿងអាស្រូវលួចទៅកន្លែងម៉ាស្សារកសេវាកម្មផ្លូវភេទ បន្ទាប់ពីសុំច្បាប់យោធាទៅសម្ដែង ដែលកាលណោះតារារូបនេះត្រូវរងពិន័យដាក់ក្នុងមន្ទីរឃុំឃាំងទៀតផង។
កាលពីថ្ងៃទី ២៥ កុម្ភៈកន្លងទៅថ្មីៗនេះ ប្រភពជិតដិតនឹង Se7en បានបង្ហើបឲ្យដឹងថា ការពិតសម្ពន្ធភាពរវាងតារាពូកែរាំជើងចាស់ម្នាក់នេះ និងផលិតកម្មបានបញ្ចប់ហើយ។ ទោះជាបែបនេះក្តី ក្រោយពេលម្ចាស់បទ "I'm Going Crazy” បញ្ចប់កាតព្វកិច្ចយោធា ផលិតកម្ម YG នៅតែបញ្ជូនរថយន្តទទួលគេដល់កន្លែងដដែល។
ក្រោយព័ត៌មានពីការបែកចិត្តរវាងភាគីទាំងពីរបែកធ្លាយ Se7en បានបង្ហោះសារនៅលើគណនី Instagram របស់ខ្លួនថា "អរគុណ គ្រួសារ YG! ខ្ញុំនឹងចងចាំមិនភ្លេចទេ...#remember #forever #love #YGfamily”។
Se7en បានចុះកុងត្រាធ្វើជាតារាចម្រៀងទោលក្នុងផលិតកម្មយក្សកូរ៉េខាងត្បូងមួយនេះរយៈពេល ១២ ឆ្នាំ និងហ្វឹកហាត់នៅទីនោះ ៣ ទៀត សរុបគឺមានរយៈពេល ១៥ ឆ្នាំ៕
អាន៖ មួយឈុតរបស់Lady Gaga ចំណាយពេល ១៦០០ម៉ោង និងកម្លាំងមនុស្ស២៦នាក់
ប្រភព៖ kpopstarz