ស្អែក​នេះ​ប្រិយមិត្ត​ណា​ខ្លះ​ទៅ​ពិព័រណ៍​កម្មវិធី​ទូរសព្ទ Mobile Camp 2015 នៅ​សាលា​តិច​ណូ?

  • 2015-03-06 19:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិក្ខា​សាលា និង​ពិព័រណ៍​កម្មវិធី​ទូរសព្ទ Mobile Camp 2015 នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍​​ស្អែក​​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

 

 

កម្មវិធី​ដែល​មាន​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​នេះ នឹង​មាន​ការ​តាំង​បង្ហាញ​កម្មវិធី​ទូរសព្ទ​ថ្មីៗ​និង​សេវាកម្ម​ផ្សេងៗ ជា​ស្នាដៃ​បង្កើត​របស់​ក្រុម​អ្នក​អភិវឌ្ឍ​របស់​ខ្មែរ​សម្រាប់​ប្រិយមិត្ត​ទស្សនា​និង​សិក្សា​ស្វែង​យល់។

 

ក្នុង​កម្មវិធី​នេះ​​ក៏​នឹង​មាន​ការ​ជជែក​ពិភាក្សា ដែល​មាន​ការ​ចូលរួម​ពី​វាគ្មិន​ជំនាញ​មក​ពី​ស្ថាប័ន​ផ្សេងៗ ដើម្បី​ចែករំលែក​និង​ផ្លាស់ប្តូរ​បទ​ពិសោធន៍​លើ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទូរសព្ទ​ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​​​ជួយ​ដល់​សង្គម។

 

Mobile Camp 2015 ​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៨ ព្រឹក​ដល់ម៉ោង ៥ ល្ងាច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។ ប្រិយមិត្ត​ណា​ខ្លះ​នឹង​ទៅ​ចូលរួម?