ក្លិប​សិល្បៈ​ DT ក្នុង ១ ឆ្នាំ មាន​​សិស្ស​​ចូល​រៀន​ជាង ១០០០ នាក់

  • 2015-03-04 22:16:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក កុយ ស៊ីឌឿន ប្រធាន​ក្លិប​​សិល្បៈ ​DT បាន​និយាយ​​ថា ​ក្លិប​សិល្បៈ​របស់​លោក មាន​សិស្ស​ចូល​រៀន ​និង​ ប្រលង​​មិន​តិច​​ជាង ​១០០០ នាក់​ឡើយ ក្នុង​មួយ​ឆ្នាំៗ។

 

ជួប​ជា​មួយ Sabay គ្រា​ដែល​លោក​បាន​យក​អំណោយ​មួយ​ចំនួន​ទៅ​ចែក ដល់​បុគ្គលិក​វិទ្យុ​ជាតិដើម្បី​អបអរ ទិវា​សិទ្ធិនារី ជា​ទី​ដែល​​ធ្លាប់​បម្រើ​ការងារ​​  លោក កុយ ស៊ីឌឿន  បាន​ឲ្យ​ដឹង​ថា ​ក្លិប​សិល្បៈ ​DT ​បង្កើត​បាន ៣ ឆ្នាំ ​មក​ហើយ គឺ​មាន​​បង្រៀន​ច្រៀង និង ​សម្ដែង ជា​ដើម។

 

 

មូលហេតុ​ដែល​នាំ​ឲ្យ អ្នក​ជំនួញ​​ល្បី​ខាង​ផលិតផល​កែសម្ផស្ស ​រូប​នេះ បង្កើត​ក្លិប​សិល្បៈ​ឡើង  ត្រូវ​បាន​ លោក ស៊ីឌឿន  បញ្ជាក់​ប្រាប់​ថា មិន​មែន​ដើម្បី​រក​ប្រាក់​ចំណេញ​នោះទេ គោល​ដៅ​ចម្បង​​លើក​ស្ទួយ និង អភិរក្ស វិស័យ​សិល្បៈ ខ្មែរ ​កុំ​ឲ្យ​បាត់​បង់​។

 

ប្រធាន​ក្រុម​សិល្បៈ​ រូប​នេះ ​បាន​​លើក​ឡើង​ទៀត​​ថា ជា​រៀង​រាល់​ខែ​ក្លឹប​សិល្បៈ​ DT តែង​តែ​ជ្រើសរើស​​សិស្ស​ចូលរៀន ក៏​ដូច​ជា ​រៀបចំ​ឲ្យ​មាន ប្រលង​​ចម្រៀង​ប្រចាំ​ខែ។ លោក​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ក្នុង​ ១ ខែ  ក្លឹប​បាន​រៀបចំ​ឲ្យ​មាន​ការ​​ប្រលង​​ចម្រៀង ១ វគ្គ ហើយ​ ១ ​វគ្គ អ្នក​ចូល​រួម​ គឺ​​មាន​​ពី ១០០ ទៅ ២០០ នាក់ ប៉ុន្តែ​ ក្លឹប​បាន​ចម្រាញ់ តែ ៤ នាក់ ប៉ុណ្ណោះ ដើម្បី​ទៅ​ប្រលង​វគ្គ​បន្ត។

 

លោក កុយ ស៊ីឌឿន  និយាយ​ថា ក្លិប​សិល្បៈ​ DT តែង​តែ​ធ្វើ​កម្មវិធី​​​ប្រលង​ចម្រៀង​បែប​នេះ ជា​រៀង​រាល់​ឆ្នាំ ។ សម្រាប់​ឆ្នាំ ២០១៥ វគ្គ​ផ្ដាច់​ព្រ័ត្រ គ្រោង​ធ្វើ​នៅ ចុង​ខែ មីនា ខាង​មុខ ​អ្នក​ជាប់​លេខ​មួយ​ទទួល​បាន​ម៉ូតូ ១ គ្រឿង អ្នក​លេខ ២ ទទួល​បាន iPhone 6 ១ គ្រឿង លេខ ៣ ទទួល​បាន​ទូរទស្សន៍ និង ​ប្រាក់​មួយ​ចំនួន។ ចំពោះ​ ​សិស្ស​ដែល​មាន​សមត្ថភាព​ខ្លាំង ក្រោយ​ពី​រៀន​​ចប់ លោក​បាន​ឲ្យ​ធ្វើ​ការងារ​ជា​មួយ​​​ ដូច​ជា ​ការងារ​វិទ្យុ ឬ គ្រូ​បង្រៀន​សិល្បៈ​ជាដើម៕

 

 

 

អានអត្ថបទ៖ តោះ! ​​បោះ​ឆ្នោត​ឲ្យ​តារា​ខ្មែរ​យើង​ជាប់​ពាន Mister Global 2015 អានអត្ថបទ៖ យុវជន​​ឆ្នើម​ជាង ១០០០ នាក់ ​ចូល​រួម​​ដណ្ដើម​ពាន​ពី​ក្រសួង​វប្បធម៌ ចេញ​លទ្ធផល​ហើយ

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម