នារី​ម្នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយ ហ្វីហ្វី ក៏​ជា​តារា​ដែរ?

  • 2015-03-05 17:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​សិល្បករ អ៊ឹម ជីវ៉ា បាន​បញ្ជាក់​ថា នារី​ម្នាក់​រួម​ដំណើរ​ជាមួយ ហ្វីហ្វី ហើយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កំពង់​សិលា ខេត្ត​កោះកុង​ កាល​ពី​ម្សិល​មិញ​នេះ ក៏​ជា​តារា​ម្នាក់​ផង​​ដែរ។

 

រូប​ថត Facebook៖ ​ ហ្វីហ្វី ជួ​ប​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិលមិញ

 

ប្រភព​ដដែល​បញ្ជាក់​ថា នាង​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា "អា ​អរ" ដែល​ទើប​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មួយ​រយៈ​ខ្លី​ និង ​មាន​ទី​លំនៅ​ នៅ​ភ្នំពេញ ហើយ​ពូក​គេ​ភាគ​ច្រើន​ទៅ​ណា​មក​ណា​ជាមួយ​គ្នា។ ជីវ៉ា និយាយ​ថា៖ "បើ​តាម​ខ្ញុំ​ដឹង គាត់​ទើប​ចាប់​ផ្ដើម​សម្ដែង​បាន​តិច​តួច​ទេ បើ​ប្រៀបធៀប​ជាមួយ អាហ្វី ដែល​ចូល​សិល្បៈ​មុន"។

 

ជាមួយ​គ្នា​នោះ អ៊ឹម ជីវ៉ា បាន​រៀបរាប់​បន្ថែម​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ ៤​ ខាង​លើ​នេះ មិន​បណ្ដាល​ឱ្យ​ស្រី​ស្អាត​ទាំង​ពីរ​នាក់​នេះ រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​គ្រាន់​តែ​ដាច់​រលាត់​ផ្នែក​ខាង​ក្បាល។ ចំណែក​តារា​សិច​ស៊ី ហ្វីហ្វី ដែល​រង​គ្រោះ​រហូត​សន្លប់​នោះ គឺ​បណ្ដាល​មក​ពី​ការ​ភ័យ​ស្លន់ស្លោ​ខ្លាំង​ពេក ពេល​រថយន្ត​រេ​ចង្កូត​ធ្លាក់​ពី​ផ្លូវ​ហើយ​ទៅ​ជ្រុល​ទៅ​បុក​ដើម​ឈើ​នៅ​អែប​នោះ។

 

ហ្វីហ្វី នៅ​កណ្ដាល​ក្នុង​ថ្ងៃ​ខួប​កំណើត

 

ទោះ​បី​ជា​យ៉ាង​ណា ហ្វីហ្វី បាន​ដឹង​ខ្លួន​វិញ បន្ទាប់​ពី​ការ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច និង អ្នក​ភូមិ​ក្បែរ​ហើយ​តារា​ស្រី​ទាំង​ពីរ​នេះ ក៏​បាន​ធ្វើ​ដំណើរ​មក​ទី​ក្រុង​ភ្នំពេញ​វិញ ហើយ​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​នៅ​ម្ដុំ​ផ្សារ​ដើម​ថ្កូវ។ ប្រភព​ដដែល​បញ្ជាក់​ថា ពូក​គេ​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​តាំង​ពី​ល្ងាច​មិញ​ម្ល៉េះ ខណៈ​រថយន្ត​ម៉ាក​បាឡែន​ត្រូវ​បាន​សណ្ដូន និង ​កំពុង​ជួសជុល​ក្នុង​យានដ្ឋាន​នៅ​ឡើយ។

 

អ៊ឹម ជីវ៉ា បាន​ចេញ​មុខ​អះអាង​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​តារា​ស្រី​ទាំង​ពីរ មិន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​នោះ​ទេ ប៉ុន្តែ​ ជា​គ្រោះ​ថ្នាក់​ចៃដន្យ​ ព្រោះ​ផ្លូវ​ជាតិ​លេខ ​៤​ នេះ ជាប់​ចំណាត់​ថ្នាក់​មាន​គ្រោះ​ថ្នាក់​ច្រើន៕

 

អាន​អត្ថបទ៖ វ៉ាង ស្រីណូ អស់​អាលីង​ហ្មង…!

អាន​អត្ថបទ៖ ទី​បំផុត មូន ម៉ារ៉ា ចូល​រោងការ​ស្រេច

អានអត្ថបទ៖ ប៉ែន ចំរ៉ុង ចាប់​ផ្ដើម​ដើរ​កាត់​សក់​ការ​ទាំង​ភ័យ​ព្រួយ

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី