Laptops ទាំង១០ប្រភេទថ្លៃជាងគេបំផុតលើលោក
- 2015-03-14 23:19:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Laptops ទាំង១០ប្រភេទថ្លៃជាងគេបំផុតលើលោក
ចន្លោះមិនឃើញ
បច្ចេកវិទ្យាបានក្លាយជាជ្រុងមួយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្យនាពេលបច្ចុប្បន្ននេះ។ ទន្ទឹមនឹងការអភិវឌ្ឍឥតឈប់ឈរនេះដែរ កុំព្យូទ័រយូរដៃដែលគេនិយមហៅ Laptops នោះគឺកំពុងតែមានសក្ដានុពលខ្លាំងណាស់សម្រាប់សិស្សានុសិស្សក៏ដូចជាអ្នកធ្វើការជាដើម។ ដោយសារតែមានការពេញនិយមនេះដែរ បច្ចុប្បន្ន Laptops បានច្នៃប្រឌិតចេញជាម៉ូដច្រើនយ៉ាងខ្លាំងណាស់ទៅតាមក្រុមហ៊ុននីមួយៗ ហើយនិយាយពីតម្លៃវិញក៏រឹតតែថ្លៃទៅតាមម៉ូដែលរបស់វាផងដែរ។
ខាងក្រោមនេះ Sabay នឹងបង្ហាញមិត្តអ្នកអានអំពីកុំព្យូទ័រយូរដៃ១០ប្រភេទដែលមានតម្លៃថ្លៃជាងគេលើលោកនេះ៖
១. Luvaglio ជាផលិតផលរបស់ក្រុមហ៊ុន Luvaglio ដែលមានតម្លៃដល់ទៅ១លានដុល្លារអាមេរិក
២. MacBook Air Platinum ផលិតផលរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃដល់ទៅ ៤៨៦ ៦១៦ ដុល្លារអាមេរិក
៣. Tulip E-Go Diamond Laptop ផលិតផលរបស់ក្រុមហ៊ុន Ego Lifestyle ដែលមានតម្លៃដល់ទៅ៣៥៥ ០០០ដុល្លារអាមេរិក
៤. Gold MacBook Pro ផលិតផលរបស់ក្រុមហ៊ុន Apple ដែលមានតម្លៃដល់ទៅ៣០ ០០០ដុល្លារអាមេរិក
៥. Ego for Bentley Laptop ផលិតផលរបស់ក្រុមហ៊ុន Ego Lifestyle ដែលមានតម្លៃដល់ទៅ២០ ០០០ដុល្លារអាមេរិក
៦. Voodoo Envy H171 ផលិតផលរបស់ក្រុមហ៊ុន Voodoo ដែលមានតម្លៃ៨ ៥០០ដុល្លារអាមេរិក
៧. Falcon Northwest Fragbook DRX ផលិតផលរបស់ក្រុមហ៊ុន Falcon Northwest ដែលមានតម្លៃ ៦ ៥០០ដុល្លារអាមេរិក
៨. Origin EON18 ផលិតផលរបស់ក្រុមហ៊ុន Origin PC ដែលមានតម្លៃ៦ ៥០០ដុល្លារអាមេរិក
៩. Stealth MacBook Pro ផលិតផលក្រុមហ៊ុន Apple ដែលមានតម្លៃ៦ ០០០ដុល្លារអាមេរិក
១០. Rock Xtreme SL8 ផលិតផលរបស់ក្រុមហ៊ុន Rock ដែលមានតម្លៃ៥ ៥០០ដុល្លារអាមេរិក
យ៉ាងណាមិញតម្លៃខាងលើនេះគឺគិតក្នុងសហរដ្ឋអាមេរិកមួយប៉ុណ្ណោះ ហើយប្រសិនបើនាំចេញលក់នៅខាងក្រៅវិញគឺអាចមានតម្លៃថ្លៃឬថោកជាងនេះក៏ថាបាន៕
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ top10zen