ធ្លាយរូបសង្សារ Miley Cyrus ឱប​កៀកកើយ​នារី​អាថ៌កំបាំង ​

  • 2015-03-17 16:52:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិធី​ជប់លៀង​មួយ នៅ​ទីក្រុង Cabo San Luca ប្រទេស​មិកស៊ិក កាល​ពី​ថ្ងៃ​អាទិត្យ លោក Patrick Schwarzenegger មិត្ត​ប្រុស​របស់​តារា​ចម្រៀង Miley Cyrus ត្រូវ​គេថត​បាន​សកម្មភាព ​កំពុង​ផ្អែមល្ហែមជាមួយ​នារីស្រស់ស្អាតមិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់។

 

 

ស្លៀក​ខោ​ផ្កា​ជើង​ខ្លី​លេង​ខ្លួន​ទទេ កូន​ប្រុស​វ័យ​២១​ឆ្នាំ​របស់តារា​ហូលីវូដ Arnold Schwarzenegger បាន​ឱប និង​ដើរ​កៀកកើយ​នារី​ស្លៀក​ Bikini ស្រស់​សោភាម្នាក់ យ៉ាង​ស្និទ្ធស្នាល​ប្រៀប​​ដូចជា​គូស្នេហ៍​។

ក្រោយ​លេច​ធ្លាយ​រូប​ល្អូកល្អិនទាំង​ប៉ុន្មាន តារា​សំបូរ​ពុកមាត់​ខាងលើ បាន​ចេញ​មុខ​បកស្រាយ ​តាម​បណ្ដាញ Twitter ថា រឿងរ៉ាវ​ទាំងប៉ុន្មាន មិន​ដូច​អ្វី​ដែល​ពួកគេ​​ឃើញ​នោះ ហើយ​លោក​ក៏​មិន​​ក្បត់ ​មិត្ត​ស្រី​ Miley Cyrus ឡើយ។

 

“មនុស្ស​ស្រី មាន​មិត្តភ័ក្ដិ​ប្រុស ចំណែក​មនុស្ស​ប្រុស មាន​មិត្តភ័ក្ដិ​ស្រី...ខ្ញុំ​មិន​ដែល​ធ្វើ​អ្វី​ក្បត់​មិត្ត​ស្រី​ខ្ញុំ​ទេ … Omg នាង (នារី​អាថ៌កំបាំង​)​ ជា​មិត្តភ័ក្ដិ​ដ៏​ល្អ​របស់​ខ្ញុំ"។  ​​

 

សូម​បញ្ជាក់​ថា តារា​សម្ដែង បង្ហាញ​ម៉ូដ Patrick និងតារា​ចម្រៀង Pop សំបូរ​រឿង​អាស្រូវ​វ័យ​២២ឆ្នាំ Miley Cyrus បាន​ស្រឡាញ់​គ្នា ៥​ខែ​មក​ហើយ បើ​គិត​មក​ដល់​ពេលនេះ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​គេហទំព័រ Daily Mail៕

 

 
 
 
 

 

 

 

 Miley Cyrus និង​កូន​ប្រុស Arnold ថើប​មាត់​គ្នា​បញ្ជាក់​ចំណង​ស្នេហ៍​​ដ៏​​ផ្អែមល្ហែម

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Daily Mail