គណៈកម្មាការ​​​ X Factor ​ដែល​​​រិះគន់​​​​គេ​​​ចម្លង​​ស្ទិល​​​ប្ដី​​​ខ្លួន​​ ត្រូវ​​គេ​ ​Troll​ ​រឿង​​ចម្លង​​ស្ទិល​​​តាម​​គេ​​ដែ​រ​ ​​

  • 2015-03-18 16:29:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​អាទិត្យ​មុន តារា​ចម្រៀង និង​គណៈកម្មការ X Factor របស់​នូវែលហ្សេឡង់ Natalia Kills ​បាន​រិះគន់​ Joe Irvine ឡើងស្ពឹក​មុខ ដោយ​ថា​បេក្ខជន​រូប​នេះ ចម្លង​ស្ទិល​ប្ដី​របស់​នាង។ ការ​ទិតៀន​​នេះ ​ប្រើ​ពាក្យ​ និង​អាកប្បកិរិយា​មិន​សមរម្យ ធ្វើ​ឱ្យ​ក្រុម​ទស្សនិកជន​ជាច្រើន​មិន​ពេញ​ចិត្ត ហើយបាន​​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​គគុក មក​ដល់​ពេល​នេះ។

 

ពាក់ព័ន្ធ​នឹង​រឿង​នេះ មាន​ការ​លើក​ជាសំនួរ​ថា តើ​​គណៈកម្មការ​ស្រី​រូប​នេះ និង​ប្ដី មិន​ចម្លង​ស្ទិល​ពី​គេ​ទេ​ឬយ៉ាងណា? ឆ្លើយ​តប​នឹង​សំនួរ អ្នកលេង Twitter បាន​បង្ហាញ​រូប​១០​សន្លឹក​បញ្ជាក់​ និង​ឌឺថា តារា​ចម្រៀង​ស្រី Natalia Kills មិន​មែន​មាន​ស្ទិល​ផ្ទាល់​ខ្លួន​ទេ គឺលួច​ចម្លង​ស្ទិលពី​អ្នកដទៃដែរ។ មើល​រូប​ខាងក្រោម៖ ​

 

១. យក​ស្ទិល​តាម​តារា​ចម្រៀង​ Lady Gaga

 
២. យក​ស្ទិល​តាម Cleopatra

 

៣. យក​ស្ទិល​តាម Lady Gaga និង Cleopatra

 

 

៤. យក​ស្ទិល​តាមតារា​ចម្រៀង​អង់គ្លេស Amy Winehouse

៥. យក​ស្ទិល​តាមតារា​ចម្រៀង​អាមេរិក  Nicki Minaj

 

 

៦. យក​ស្ទិល​តាមតារា​ចម្រៀង Jessie J circa

 

 

៧. យក​ស្ទិល​តាម​តួអង្គ Lord Farquhar ក្នុង​រឿង "Shrek"

 

 

៨. យក​ស្ទិល​តាម​តួអង្គ​ Edna Mode ក្នុង​រឿងគំនូរជីវចល "The Incredibles"

 
 

 

៩. យក​ស្ទិល​សក់​តាម​តួអង្គ Dora ក្នុង​រឿងគំនូរជីវចល "Dora The Explorer"

 

១០. យកស្ទិ​តាម តារា​សម្ដែងប្រុស Willy Wonka

 

 

គណៈកម្មការ​​កម្មវិធី X Factor ប្រទេស​នូវែលហ្សេឡង់ នាង Natalia Kills និង​ស្វាមី​ Willy Moon ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្មវិធី ក្រោយបាន​​​រិះគន់​បេក្ខជន Joe Irvine ខ្លាំងៗ​ថាគ្មាន​គំនិត​ច្នៃប្រឌិត លួច​ចម្លង​ស្តាយ៍គេ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៥ ខែ​មិនា ឆ្នាំ​២០១៥ កន្លង​ទៅ៕

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ metro

អត្ថបទថ្មី