អស់ទាស់! U-22 កម្ពុជា​ ស៊ី​ U-23 សិង្ហបុរី ដល់​ផ្ទះ ៣-១

  • 2015-03-20 03:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ (U-22)​បាន​ប្រកួត​​ឈ្នះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី​អាយុ​ក្រោម​ ២៣​ឆ្នាំ (U-23)ដោយ​លទ្ធផល ៣-១ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​កំដៅ​សាច់​ដុំ​នៅ​ប្រទេស​សិង្ហបុរី​ដើម្បី​​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ AFC Champions League 2016​ នៅ​ប្រទេស​ថៃ​នា​ចុង​ខែ​មីនា​នេះ។

 

គ្រាប់​បាល់ទាំង​៣របស់​កម្ពុជា​រក​បាន​ដោយ កីឡាករ ផានី អ៊ីរដ្ឋា នៅ​នាទី​៤៣ ក្នុង​តង់​ទី​មួយ គ្រាប់​បាល់ទី​២ រក​បាន​ដោយ ប្រាក់ មុន្នីឧត្តម នៅ​នាទី​ទី​៦៨ និង សំអឿន ពិដោរ រក​បាន​នៅ​នាទី​៧២ ខណៈ​មួួ​យ​គ្រាប់​របស់​សិង្ហបុរី​រក​បានដោយ​កីឡាករ Sahil Sahaimin នៅ​តង់​ទី​មួយ។

 

 

កម្ពុជា (ខៀវ) និង សិង្ហបុរី (ក្រហម)

 

អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖  Football Association of Singapore